បច្ចេកវិទ្យា

អស់បារម្ភរឿងក្ដៅ! ជប៉ុនបង្កើតកូនម៉ាស៉ីនត្រជាក់សាកថ្ម ដែលអាចដាក់បានតាមខ្លួនពេលចេញក្រៅក្រោមកម្ដៅក្ដៅហួតហែង

BY
autoadmin
July 29, 2019

តើអ្នកកំពុងតស៊ូនឹងកម្ដៅមហាសែនក្ដៅនៅខាងក្រៅមែនទេ? តើអ្នកធ្លាប់ស្រមៃថា ប្រសិនបើអ្នកអាចស្ពាយម៉ាស៉ីនត្រជាក់មួយតាមខ្លួនបាន នឹងល្អមែនទេ? ល្អណាស់! ព្រោះពេលនេះក្រុមហ៊ុន Sony កំពុងតែមានដំណោះស្រាយសម្រាប់លោកអ្នកហើយ ទោះបីជាវាមិនទាន់ចេញលក់នៅឆ្នាំនេះក៏ដោយ។ ដោយថ្មីៗនេះក្រុមហ៊ុន Sony បានបង្ហាញនូវបច្ចេកវិទ្យាថ្មីប្លែកភ្នែកមែនទែន! នោះគឺ «កូនម៉ាស៉ីនត្រជាក់» មានឈ្មោះថា Reon Pocket ដែលលោកអ្នកអាចដាក់តាមខ្លួនបានទៅគ្រប់ទីកន្លែង។

វាជាឧបករណ៍ម៉្យាងធ្វើឱ្យមានភាពត្រជាក់ ដែលលោកអ្នកអាចដាក់វាបានតាមខ្លួន នៅខាងក្រោយ-ក របស់លោកអ្នក។ វាជាជាឧបករណ៍ដែលមានសមទ្ធិកម្មចេញពីបន្ទះ Peltier ដែលវាមិនមែនជាខ្យល់នោះទេ ប៉ុន្តែជាអាចនឹងធ្វើឱ្យខ្លួនយើងចុះត្រជាក់បាន ២៣ ហ្វារិនហៃ ឬឡើងកម្ដៅ ១៤ ហ្វារិនហៃ ដោយគ្មានសំឡេងរំខាន និងធ្វើឱ្យអាវរបស់លោកអ្នកប៉ោងឡើងនោះទេ។ ឧបករណ៍នេះនឹងត្រូវបញ្ជាដោយដៃចេញពីកម្មវិធីទូរសព្ទ (App) ប៉ុន្តែក្រុមហ៊ុន Sony សង្ឃឹមថា នឹងអាចឱ្យវាដើរដោយអូតូនៅពេលក្រោយទៀត។

ក្រុមហ៊ុន Sony ក៏រំពឹងទុកដែរថា ឧបករណ៍នេះនឹងអាចមានថាមពលបានពេញ ២៤ម៉ោង រាល់ពេលសាកថ្មពេញម្ដង និងប្រើរយៈពេលតែ ២ម៉ោង ដើម្បីសាកថ្មឱ្យពេញ ដោយប្រើ USB-C ។ វាត្រូវបានគេឱ្យដឹងថា នឹងមានដាក់លក់នៅខែមីនា ឆ្នាំ២០២០ នៅក្នុងទីផ្សារជប៉ុន ឬអាចនិយាយបានថា វាជាបច្ចេកវិទ្យាថ្មីបំផុត ដែលម្ចាស់ផ្ទះជប៉ុនដាក់ស្វាគមន៍កីឡាអូឡាំពិក ហើយវាមានតម្លៃចាប់ផ្ដើមពី ១១៧ដុល្លារអាមេរិក ៕

អត្ថបទ៖ លីដា

Share This Post: