ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកមិនគួរធ្វេសប្រហែសមើលរំលង ស្ថានភាពសុខភាពមួយចំនួនដែលបង្ហាញឲ្យដឹងតាមរយៈក្លិនខ្យល់ដង្ហើមប្រភេទទាំងនេះឡើយ

    BY Khmernote Media March 26, 2018
    អ្នកមិនគួរធ្វេសប្រហែសមើលរំលង ស្ថានភាពសុខភាពមួយចំនួនដែលបង្ហាញឲ្យដឹងតាមរយៈក្លិនខ្យល់ដង្ហើមប្រភេទទាំងនេះឡើយ

    ក្លិនខ្យល់ដង្ហើមមិនល្អមិនមែនតែងតែមានន័យថា កង្វះអនាម័យនោះទេ ប៉ុន្តែពេលខ្លះវាអាចជារោគសញ្ញានៃជំងឺផ្សេងៗដែលមិនទាន់ត្រូវបានព្យាបាល។ ក្លិននៃខ្យល់ដង្ហើមរបស់អ្នកអាចបង្ហាញឲ្យដឹងយ៉ាងច្រើនអំពីបញ្ហាសុខភាពដែលអ្នកអាច ឬកំពុងតែកើតមាន។ ឧទាហរណ៍ ក្លិនផ្លែឈើមានន័យថា អ្នកកំពុងតែជិតកើត ឬបានកើតជំងឺទឹកនោមផ្អែម។ ខាងក្រោមជាបញ្ហាស្ថានភាពសុខភាពមួយចំនួនដែលទាក់ទងនឹងក្លិនខ្យល់ដង្ហើមមិនល្អ។ សូមកត់សម្គាល់រោគសញ្ញាទាំងនេះ ហើយធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យភ្លាមប្រសិនបើអ្នកគិតថាក្លិនខ្យល់ដង្ហើមរបស់អ្នកអាចជារោគសញ្ញានៃជម្ងឺអ្វីមួយដែលធ្ងន់ធ្ងរ ៖

    ១១. ក្លិនដូចធ្មេញស្អុយ ៖ វាបណ្ដាលមកពីជម្ងឺអញ្ចាញធ្មេញ។ ប្រសិនបើអ្នកមានធ្មេញណាមួយដែលស្អុយនោះខ្យល់ដង្ហើមរបស់អ្នកប្រាកដជានឹងបង្ហាញឲ្យអ្នកបានដឹងថាកំពុងមានអ្វីមួយមិនប្រក្រតីកើតឡើង។ ក្នុងករណីនេះ វាជាការចាំបាច់ណាស់ដែលអ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយនឹងទន្តពេទ្យ។ ស្ថានភាពចំនួន ២ ដែលទាក់ទងនឹងបញ្ហាធ្មេញស្អុយ ហើយមានក្លិនខ្យល់ដង្ហើមមិនល្អ គឺជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺអញ្ចាញធ្មេញ។

    ១០. ក្លិិនដូចថ្នាំកន្លាត ៖ ប្រតិកម្មអាឡែកស៊ី ឬជម្ងឺផ្សេងៗដែលទាក់ទងនឹងផ្លូវដង្ហើមដូចជា ជម្ងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ក៏អាចបណ្ដាលឲ្យខ្យល់ដង្ហើមប្រែជាមានក្លិនមិនល្អបានដែរ។ បាក់តេរីដែលបានចូលទៅស្ថិតនៅក្នុងមាត់របស់អ្នកក្លាយទៅជាមូលហេតុនៃក្លិនស្អុយ។ ជាធម្មតាបញ្ហានេះនឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលដែលអ្នកមានសុខភាពល្អជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំងឺរលាកភ្នាសរន្ធច្រមុះរ៉ាំរ៉ៃនោះអ្នកប្រហែលជាត្រូវតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញហើយ។

    ៩. ក្លិនជូរ ៖ ប្រសិនបើខ្យល់ដង្ហើមរបស់អ្នកមានក្លិនជូរ នោះវាអាចជាស្ថានភាពមួយទាក់ទងទៅនឹងបញ្ហាការការចាល់ជាតិអាស៊ីត ឬជម្ងឺក្រហាយទ្រូង ។ដើម្បីគ្រប់គ្រង និងបំបាត់ក្លិនបែបនេះអ្នកត្រូវគ្រប់គ្រងលើបញ្ហាសុខភាព (ជាតិអាស៊ីតក្នុងខ្លួន) របស់អ្នកជាមុនសិន។ អ្នកត្រូវធ្វើការផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃ ក៏ដូចជាកាត់បន្ថយការទទួលទានជាតិអាកុល ខ្ទឹមស ខ្ទឹមបារាំង អាហារមានរសជាតិហឹរ និងកាហ្វេ។

    ៨. ក្លិនដូចផ្លែឈើ ៖ វាអាចជារោគសញ្ញាមួយនៃជម្ងឺទឹកនោមផ្អែម។ ដូច្នេះចូរប្រញាប់ធ្វើការណាត់ជួបពិនិត្យជាមួយគ្រូពេទ្យជំនាញខាងក្រពេញបញ្ចេញក្នុងឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

    ៧. ក្លិន និង​រសជាតិ​ដូចលោហធាតុ​ ៖ វាជារោគសញ្ញាមួយនៃជម្ងឺមហារីកក្រពះដំណាក់កាលចុងក្រោយ។ ទោះជាយ៉ាងណា អ្នកគួរតែធ្វើការជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ក៏ព្រោះពេលខ្លះក្លិន និងរសជាតិក្នុងមាត់ប្រភេទនេះបណ្ដាលមកពីការទទួលទានថ្នាំមួយចំនួន។

    ៦. ក្លិនស្អុយរលួយ ៖ វាអាចជារោគសញ្ញាមួយនៃជម្ងឺមហារីកសួត។ ដូច្នេះប្រសិនបើខ្យល់ដង្ហើមរបស់អ្នកប្រែជាមានក្លិនដូចអ្វីមួយដែលស្អុយរលួយនោះ អ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជាបន្ទាន់។

    ៥. ក្លិនឆ្អាបដូចត្រី ៖ ប្រសិនបើនៅពេលដកដង្ហើមចេញ ខ្យល់ដង្ហើមរបស់អ្នកមានក្លិនឆ្អាបដូចត្រីនោះវាអាចនឹងន័យថា អ្នកកំពុងមានជំងឺខ្សោយតម្រងនោម ហើយ។ ជំងឺនេះមានលក្ខណៈធ្ងន់ធ្ងរណាស់ ដូច្នេះអ្នកត្រូវប្រញាប់ទៅជួបពិនិត្យស្ថានភាពជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានលឿនបំផុត។

    ៤. ក្លិនផ្អួរ ៖ វាជាសញ្ញាមួយបង្ហាញឲ្យដឹងពីដំណើរការមិនប្រក្រតីនៃថ្លើមរបស់អ្នក ឬអាចជាជម្ងឺរលាកថ្លើម។ រោគសញ្ញាផ្សេងទៀតនៃបញ្ហាថ្លើម គឺស្បែក និងប្រស្រីភ្នែករបស់អ្នកប្រែជាមានពណ៌លឿង។ ត្រូវប្រញាប់ជួបពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើរោគសញ្ញាទាំងអស់នេះបានកើតឡើងចំពោះអ្នក។

    ៣. ក្លិនដូចទឹកដោះគោដែលជូរខូច ៖ វាជារោគសញ្ញាមួយនៃបញ្ហាចាញ់ឡាក់តូសដែលមានន័យថា រាងកាយរបស់អ្នកមិនអាចបំបែកជាតិប្រូតេអ៊ីនក្នុងទឹកដោះគោ។ វារួមបញ្ចូលមកជាមួយនឹងរោគសញ្ញាដទៃទៀតដូចជា រាគ និងឈឺពោះ។

    ២. ក្លិនស្អុយដូចលាមក ៖ វាអាចបណ្ដាលមកពីបញ្ហាដុំគ្រួសក្នុងសាច់បំពង់ក។ ដើម្បីដោះស្រាយបញ្ហានេះបាន អ្នកត្រូវទៅជួបព្យាបាលជាមួយនឹងគ្រូពេទ្យជំនាញ។

    ១. ការទំពារស្ករកៅស៊ូមិនអាចជួយធ្វើឲ្យខ្យល់ដង្ហើមប្រែជាស្រស់ថ្លាបានឡើយ ៖ អ្នកប្រហែលជាជឿថា ការទំពារស្ករកៅស៊ូនឹងអាចជួយបំបាត់ក្លិនមិនល្អក្នុងមាត់ និងការពារធ្មេញពុក។ ប៉ុន្តែបើយោងតាមការសិក្សាជាច្រើនវិញបានបង្ហាញឲ្យដឹងថា ស្ករកៅស៊ូមិនអាចជួយអ្វីបាននោះទេ។ ជាតិស្ករដែលស្ករកៅស៊ូមានផ្ទុកមានតែជួយរំញោចឲ្យបាក់តេរីនៅក្នុងមាត់លូតលាស់ និងរីករាលដាលកាន់តែខ្លាំងប៉ុណ្ណោះ។ ដូច្នេះដំណោះស្រាយដ៏ល្អបំផុត គឺការទៅជួបពិនិត្យជាមួយទន្តពេទ្យ ហើយព្យាយាមថែរក្សាមាត់ធ្មេញបានត្រឹមត្រូវតាមការណែនាំ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay