បច្ចេកវិទ្យា

Oppo បង្ហាញអេក្រង់ថ្មីលាតពេញអេក្រង់ស្ទើរ 100% តែម្តង ថែមទាំងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ទៀត

BY
Khmernote Media
July 29, 2019

កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Oppo បានបង្ហាញបច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាពេលថ្មីៗនេះក្រុមហ៊ុន Oppo បានបង្ហាញបច្ចេកវិទ្យាថ្មីមួយទៀតគឺអេក្រង់កោងរហូតដល់ 88 ដឺក្រេ និងមិនមានប៊ូតុងនៅសងខាងឡើយ។ អេក្រង់ដ៏ស្រស់ស្អាតនេះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Waterfall Screen ដែលលាតសន្ធឹងរហូតជិត 100% នៃផ្ទៃខាងមុខ ដោយមានគែមលើ និងគែមក្រោមដូចបំផុតមិនធ្លាប់មាន។

រូបភាព និងខ្សែវីដេអូអំពីបច្ចេកវិទ្យានេះ ត្រូវបានលោក Brian Shen ជាអនុប្រធានក្រុមហ៊ុន Oppo បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Weibo ប៉ុន្មាននាទីមុននេះ ហើយត្រូវបានបណ្តាសារព័ត៌មានជាច្រើនយកទៅចុះផ្សាយបន្ត។ អេក្រង់ថ្មីនេះ ប្រើបន្ទះអេក្រង់តូចជាងបន្ទះអេក្រង់របស់ Oppo Find X ទៅទៀត ប៉ុន្តែគួរឲ្យស្តាយយើងមិនបានឃើញខ្នងក្រោយរបស់ស្មាតហ្វូននោះ។

ស្មាតហ្វូនដែលបំពាក់អេក្រង់ Waterfall នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ហើយវាកាន់តែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់អេក្រង់ ដែលក្រុមហ៊ុន Oppo ទើបតែបង្ហាញ៕

អត្ថបទ៖ ឌី

Share This Post: