ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វខ្លានៅឥណ្ឌាបានកើនដល់ជិត ៣,០០០ក្បាល ដែលធ្វើឱ្យប្រទេសមួយនេះ ក្លាយជាជម្រកសត្វជិតផុតពូជដ៏មានសុវត្ថិភាពបំផុត

    BY autoadmin July 29, 2019
    សត្វខ្លានៅឥណ្ឌាបានកើនដល់ជិត ៣,០០០ក្បាល ដែលធ្វើឱ្យប្រទេសមួយនេះ ក្លាយជាជម្រកសត្វជិតផុតពូជដ៏មានសុវត្ថិភាពបំផុត

    ចំនួនសត្វខ្លានៅក្នុងប្រទេសឥណ្ឌាបានកើនដល់ជិត ៣,០០០ក្បាល ហើយចំនួននេះវាបានធ្វើឱ្យប្រទេសនេះក្លាយជាជម្រកសត្វ ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក សម្រាប់សត្វដែលជិតផុតពូជមួយនេះ។ នាយករដ្ឋមន្ត្រីលោក Narendra Modi បានមានប្រសាសន៍ថា វាជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់គាត់ ខណៈពេលដែលចំនួនសត្វខ្លាបានថយចុះដល់ ១,៤០០ក្បាល កាលពី ១៥ឆ្នាំមុន។ គួរឱ្យដឹងដែរថា ឥណ្ឌាតែងតែបានប៉ាន់ប្រមាណចំនួនសត្វខ្លាជារៀងរាល់ ៤ឆ្នាំម្តង ជាមួយនឹងតួលេខចុងក្រោយបំផុតក្នុងឆ្នាំ២០១៨។

    លោក Prakash Javadekar រដ្ឋមន្រ្តីក្រសួងបរិស្ថានបាននិយាយថា ចំនួនសត្វខ្លាធ្លាប់មានតែ ២,២២៤ក្បាល ប៉ុណ្ណោះនៅ ឆ្នាំ២០១៤។ យ៉ាងណាក៏ដោយពេលនេះឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា ជាជម្រកនៃសត្វខ្លា ៧០% ដែលមានសេសសល់នៅលើពិភពលោក ដែលមានន័យថា ប្រទេសនេះមានសុវត្ថិភាពបំផុតសម្រាប់សត្វខ្លា។ សត្វខ្លា គឺជាសត្វតំណាងជាតិឥណ្ឌា ហើយវាត្រូវបានគេចាត់ទុកថា ជាសត្វជិតផុតពូជក្រោមច្បាប់ការពារសត្វព្រៃ៕

    អត្ថបទ​៖ លីដា

    Share This Post: