នារីៗគួរតែអនុវត្តន៍ចំណុចទាំងនេះ បើសិនជាចង់រក្សាចំណងស្នេហ៍ឲ្យបានយូរ
ជាទូទៅនៅពេលដែលមានទំនាក់ទំនងជាមួយនឹងគ្នាជៀសមិនផុតនោះទេ គឺតែងកើតឡើងនូវការឈ្លោះគ្នា ទាស់គំនិតគ្នា តែយ៉ាងណាក៏ចំណុចទាំងនេះវាជារឿងធម្មតាសម្រាប់គូស្នេហ៍។ តែអ្វីដែលពិបាកជាងការមិនយល់ចិត្តគ្នានោះគឺការប្រចណ្ឌ រវាងគូ ស្នេហ៍តែងតែមានប្រចណ្ឌ ហើយការប្រចណ្ឌនេះផងដែរគឺជារឿងមួយដែលអាចឲ្យចំណងស្នេហ៍ឈានដល់ថ្ងៃបែកបាក់បានដែរ។ ដូចនេះយើងគួរតែកុំប្រចណ្ឌខ្លាំងពេក យើងគួតែចេះយកចិត្តគូស្នេហ៍របស់យើងនៅចំណុចទាំងនេះវិញ នោះនឹងធ្វើឲ្យចំណងស្នេហ៍យើងកាន់តែគង់វង្ស៖
១. ត្រូវចេះបារម្ភពីដៃគូ៖ នៅពេលដែលយើងចេះសួរនាំ សួរសុខទុក្ខបារម្ភពីគេ នោះគេនិងមានអារម្មណ៍ល្អនិងកាន់តែស្រលាញ់យើងខ្លាំងឡើងហើយទោះបីជាមានស្រីស្អាតយ៉ាងណាក៏មិនអាចឈ្នះយើងបានដែរ។

២. កុំប្រចណ្ឌខ្លាំងពេក៖ ការប្រចណ្ឌគឺជារឿងធម្មតារបស់មនុស្សស្រីទោះបីជាដៃគូពន្យល់ហាមយ៉ាងណាក៏មិនអាចបញ្ចប់ចិត្តសង្ស័យរបស់រូបនាងបានដែរ។ តែយើងអាចបង្វែរការប្រចណ្ឌរបស់យើងមកជាការយកចិត្តវិញ ហើយកុំទៅសួរនាំច្រើនពីអ្វីដែលយើងសង្ស័យព្រោះថាបើយើងនិយាយត្រង់ៗវាអាចធ្វើឲ្យទំនាក់ទំនងមានបញ្ហា តែបើសិនជាយើងឆ្លាតយើងគួរតែសួរនាំពីមិត្តរបស់គេល្អ ជាជាងយើងទៅសួរគេដោយមិនដឹងអី។ ហើយក៏កុំជឿទៅលើអ្វីដែលគេនិយាយទាំងអស់យើងត្រូវចេះគិតដោយខ្លួនឯងដែរ។

៣. ទុកពេលផ្ទាល់ខ្លួនសម្រាប់គេខ្លះ៖ ការចងចិត្តដៃគូមិនមែនតាមគេគ្រប់ពេលនោះទេ យើងត្រូវទុកពេលផ្ទាល់ខ្លួនឲ្យគេខ្លះ នោះនិងមិនធ្វើឲ្យមានអារម្មណ៍ថាឆាប់ធុញនឹងគ្នា ហើយការធ្វើបែបនេះកាន់តែធ្វើឲ្យគេនឹកគិតដល់យើងគ្រប់ពេលទៀតផង។
៤. មានរឿងអ្វីត្រូវសួរ កុំលួចគិតតែឯង៖ នៅពេលដែលយើងលាក់រឿងក្នុងចិត្តកាន់ តែច្រើននោះការសង្ស័យលើដៃគូ និងការមិនទុកចិត្តគ្នាកាន់តែច្រើនឡើង។ ដែលធ្វើឲ្យទំនាក់ទំនងមួយនេះកាន់តែខ្វះភាពស្និតស្នាលនិងគ្នា ហើយអាចនិងឈានដល់ថ្ងៃបែកបាក់យ៉ាងងាយស្រួល។
៥. កុំអាងយកពាក្យបែកមកដោះស្រាយ៖ នៅពេលដែលមានបញ្ហានិងគ្នា ពួកគេតែង តែមានការគេចវេសមិនហ៊ានប្រឈមនិងបញ្ហាហើយអាងយកពាក្យបែកមកដាក់នៅ មុខ។ វិធីទាំងនេះមិនមែនជាវិធីល្អនោះទេ យើងគួរតែចេះនិយាយប្រាប់គ្នាពីបញ្ហាជា ជាងទុកស្ងៀម ហើយលាក់ក្នុងចិត្តរាងខ្លួន៕

អត្ថបទ៖ Sai
រូបភាព៖ Google