ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងភាគមួយ របស់ Netflix យកផ្លែសាវម៉ាវ មកធ្វើជាផ្លែឈើរបស់ពួកក្រៅភព ធ្វើឲ្យអ្នកលេងបណ្តាញសង្គមខាងប៉ែកអាស៊ីអាគ្នេយ៍ផ្ទុះសំណើចយ៉ាងខ្លាំង

    BY autoadmin July 30, 2019
    រឿងភាគមួយ របស់ Netflix យកផ្លែសាវម៉ាវ មកធ្វើជាផ្លែឈើរបស់ពួកក្រៅភព ធ្វើឲ្យអ្នកលេងបណ្តាញសង្គមខាងប៉ែកអាស៊ីអាគ្នេយ៍ផ្ទុះសំណើចយ៉ាងខ្លាំង

    ថ្មីៗនេះមានហ្វេនជាច្រើនបានចាប់អារម្មណ៍ថា រឿង “Another Life” របស់ក្រុមហ៊ុន Netflix បានប្រើ «ផ្លែសាវម៉ាវ» ដែលជាផ្លែឈើដ៏សម្បូរ​ហូរ​ហៀរនៅតំបន់អាស៊ីអាគ្នេយ៍ ធ្វើជាផ្លែឈើក្រៅភព (Alien fruit) ។ ក្នុងនោះផងដែរកំពូលហ្វេនភ្នែកឥន្ទ្រីម្នាក់ ដែលមានគណនី @hash_1993 មកពីប្រទេសម៉ាឡេស៊ី គាត់ក៏បានចែករំលែកនូវវីដេអូដ៏គួរឱ្យអស់សំណើចនោះទៅលើបណ្ដាញ Twitter ផងដែរ កាលពីថ្ងៃសុក្រ។

    យោងទៅតាម Mothership បានឱ្យដឹងថា នៅក្នុងឈុតមួយនោះគេឃើញតួអង្គទាំងពីរនាក់ ហាក់ដូចជាស្រឡាំងកាំងនឹងផ្លែឈើក្រៅភពដែលពួកគេបានរកឃើញនេះ។ ប៉ុន្តែការពិតទៅផ្លែឈើដែលមើលពីក្រៅដូចជារោមស្រោបជុំវិញនេះ គឺជាផ្លែឈើពេញនិយមបំផុត និងសម្បូរ​ហូរ​ហៀរនៅតំបន់អាស៊ីអាគ្នេយ៍។

    ខណៈដែលបរទេសមួយចំនួននៅក្រៅតំបន់អាចយល់ថា ផ្លែឈើនេះវាកម្រ «ផ្លែសាវម៉ាវ» ពិតជាសម្បូរ​ខ្លាំងណាស់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ក៏ដូចជាកម្ពុជាយើងផងដែរ។ ផ្លែឈើនេះក៏មានពណ៌ក្រហមស្រស់ស្រដៀងនឹងផ្លែគូលែនដែរ ហើយជាពិសេសសាច់សខាងក្នុងរបស់វា ដែលគ្របពីលើគ្រាប់ធំៗ និងភាពផ្អែមរបស់វា៕

    អត្ថបទ៖ លីដា

    Share This Post: