អន្តរជាតិ
ឆេះផ្សារទំនើបនៅរុស្ស៊ី សម្លាប់មនុស្សជាង៥០នាក់
BY Khmernote Media
March 26, 2018
រុស្ស៊ី៖ យ៉ាងហោចណាស់មនុស្សចំនួន៥៣នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុង Siberian តំបន់ Kemerovo ប្រទេសរុស្ស៊ី។ យោងតាមភ្នាក់ងារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានឆាបឆេះជាន់ទី៤របស់ផ្សារទំនើប Zimnyaya Vishnya គឺឆេះចេញពីក្នុងរោងកុនតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពចំនួន១១នាក់ត្រូវបានគេរកឃើញនៅក្នុងរោងកុង ហើយអ្នករងរបួសមានចំនួន៤៧នាក់។ យោងតាមអាជ្ញាធរបានឲ្យដឹងថា ក្រុមជំនាញកំពុងតែស្វែងរកមនុស្សចំនួន១៦នាក់ ដែលបានបាត់ខ្លួន។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យនោះនឹងទទួលបានសំណង ១លានរ៉ូបី (ប្រហែល ១៧,៥០០ដុល្លារ)៕


អត្ថបទ៖ សេម
ប្រភព៖ CNN