បច្ចេកវិទ្យា

សប្ដាហ៍ក្រោយនេះ សម្រាប់ហ្វេនរបស់ iPad មានលុយត្រៀមតែជាង $250 នឹងអាចទិញ iPad ស៊េរីថ្មីបានហើយ!

BY
Khmernote Media
March 26, 2018

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានបើកដំណើរការព្រឹត្តិការណ៍មួយ ដែលផ្ដោតសំខាន់លើវិស័យអប់រំ ក្រោមគោលដៅសាកល្បងគំនិតថ្មីសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ ស្របពេលជាមួយគ្នានេះ យើងទទួលបានពាក្យចចាមអារាមមួយចំនួនថា ផលិតផលកុំព្យូទ័រ MacBook ស៊េរីថ្មីដែលមានតម្លៃធូរថ្លៃនឹងត្រូវបានចេញលក់ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះគឺ iPad ជំនាន់ថ្មីក៏នឹងត្រូវបានចេញលក់នាសប្ដាហ៍ក្រោយនេះដែរ។

យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ការប្រកាសចេញលក់ iPad ថ្មីនេះ នឹងត្រូវបានធ្វើឡើងស្របពេលជាមួយនឹង software ជំនួយដល់ការអប់រំថ្មីតែម្ដង។ លើសពីនេះទៅទៀត ផលិតផលនេះនឹងមានតម្លៃត្រឹម $259 ប៉ុណ្ណោះ។ អាចនិយាយបានថា នេះគឺជាតម្លៃទាបបំផុតក្នុងប្រវត្តិសាស្ត្រ បើធៀបទៅនឹងផលិតផលរបស់ក្រុមហ៊ុន Apple ផ្សេងទៀត។

Fu

ប្រភព៖ theverge

Share This Post: