ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ១១ នាក់ និងជាង ៥ ពាន់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារអាកាសធាតុក្តៅខ្លាំងនៅប្រទេសជប៉ុន

    BY Khmernote Media August 1, 2019
    ស្លាប់ ១១ នាក់ និងជាង ៥ ពាន់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារអាកាសធាតុក្តៅខ្លាំងនៅប្រទេសជប៉ុន

    ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់បានស្លាប់ និង ៥,៦៦៤ នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរលកកំម្ដៅកើនឡើងខ្លាំងនៅក្នុងប្រទេសជប៉ុន និងបានបង្កឲ្យប្រជាពលរដ្ឋមានបញ្ហាសុខភាព។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអេឡិចត្រូនិច JAPANTIMES បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងអស់នោះ មានចំនួន ១១៩ នាក់មានសភាពធ្ងន់ធ្ងរ ហើយក្រៅពីនោះគឺមានបញ្ហាសុខភាពមិនសូវធ្ងន់ធ្ងរទេ តែក៏ត្រូវទាមទាឲ្យមានការព្យាបាល និងជួយសង្គ្រោះពីខាងមន្ទីរពេទ្យផងដែរ។

    ក្នុងចំណោមជនរងរងគ្រោះទាំងអស់នោះមានចំនួន ៥២,៦ % គឺជាមនុស្សចាស់ដែលមានអាយុលើសពី ៦៥ ឆ្នាំ។ សូមរម្លឹកជូនថា រលកកម្ដៅបានកើនឡើងខ្ពស់គួរឲ្យគត់សម្គាល់នៅក្នុងប្រទេសជប៉ុន ដោយតំបន់មួយចំនួនដូចជាក្រុង Kamaish នៃអណាខេត្ត Iwate សីតុណ្ណភាពកើនដល់ ៣៧ អង្សាសេ ហើយក្រុង Ibigawa នៃអណាខេត្ត Gifu សីតុណ្ណភាពបានកើនដល់៣៧,២ អង្សាសេឯណោះ។ ដ្បិតតែសីតុណ្ណភាពនេះហាក់មិនសូវក្តៅខ្លាំងនៅតាមបណ្តាប្រទេសមួយចំនួនក៏ពិតមែន តែសម្រាប់តំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនវិញគឺជាសីតុណ្ណភាពដ៏ខ្ពស់មួយដែលប្រជាពលរដ្ឋមួយចំនួនមិនអាចសម្របខ្លួនតាមបាននោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay