បច្ចេកវិទ្យា

ប្រាក់ចំណូលរបស់ Apple កើនដល់ ៥៣,៨ ពាន់លានដុល្លារគិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ ២០១៩

BY
Khmernote Media
August 1, 2019

របាយការណ៍ហិរញ្ញាវត្ថុប្រចាំត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Apple បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនយក្សមួយនេះមានចំនួនរហូតដល់ ៥៣,៨ ពាន់លានដុល្លារ។ បើធ្វើការប្រៀបធៀបទៅនឹងប្រាក់ចំណូលត្រឹមត្រីមាសទី ៣ កាលពីឆ្នាំមុន Apple ​ អាចរកប្រាក់បានត្រឹមតែ ៥៣,២ ពាន់លានដុល្លារប៉ុណ្ណោះ។ ដូចនេះតួលេខបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើងបន្តិចបើធៀបទៅនឹងឆ្នាំមុន។

របាយការណ៍ដដែលបានបង្ហាញថា ប្រាក់ចំណូលដែលបានមកពីការលក់ទូរស័ព្ទមានចំនួន ២៥,៩៩ ពាន់លានដុល្លារ ការលក់ iPad និង Mac មានចំនួន ៥,០២ ពាន់លានដុល្លារ ហើយក្រៅពីនេះជាប្រាក់ចំណូលដែលបានមកពីការលក់គ្រឿង Accessory និងសេវាកម្មផ្សេងៗ។ គេរំពឹងថា ប្រាក់ចំណូលរបស់ Apple និងបន្តកើនឡើងបន្ថែមទៀតទម្រាំតែដល់ចុងឆ្នាំ ២០១៩ នេះ ហើយវាក៏ជាសញ្ញាបង្ហាញថា Apple នៅតែរក្សាភាពខ្លាំងរបស់ខ្លួនបានដដែល​ បើទោះជាមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនធំៗជាច្រើនទៀតក៏ដោយ៕

អត្ថបទ៖ភក្តី

ប្រភព៖bgr

Share This Post: