ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! ធ្លាក់សរសៃដែកចេញពីការដ្ឋានសាងសង់អគារ៤២ជាន់ ដោតទម្លុះទ្បាន

    BY Khmernote Media July 31, 2019
    ញាក់សាច់! ធ្លាក់សរសៃដែកចេញពីការដ្ឋានសាងសង់អគារ៤២ជាន់ ដោតទម្លុះទ្បាន

    មុននេះបន្តិចផ្ទុះករណីរន្ធត់មួយកើតឡើងដោយមាន ការធ្លាក់ដែកចេញពីការដ្ឋានសាងសង់ ​​អគារ​ Gold​ Tower​ 42 (អគារ៤២ជាន់) ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​​ប្រសព្វ​រវាង​មហា​វិថី​ព្រះ​មុនីវង្ស និង​មហា​វិថី​ព្រះសីហនុ រាជធានីភ្នំពេញ ដោយមានសរសៃដែកជ្រុះធ្លាក់ចេញមកចំឡានដែលចតចោលនៅមុខហាងលក់ទំនិញមួយបង្កការភ្ញាក់ផ្អើលជាខ្លាំង។

    យោងតាមប្រភពគណនីមួយដែលមានឈ្មោះថា SaRith Bth បានសរសេររៀបរាប់ឲ្យដឹងថា ៖ «មកពីបាយថ្ងៃត្រង់ ក៏ប្រទះខ្យល់បក់បោកខ្លាំង បានពាំនាំដែកមួយផ្ទាំង ពីលើអគារមកត្រូវរថយន្តចតចោល… ជាសំណាងដែលមិនប៉ះដល់អ្នកធ្វើដំណើរតាមផ្លូវ…ដែលស្តុបបង្អាក់។ សូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដាសុវត្ថិភាពក៏មិនដឹងនៅឯណា»។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay