ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គូស្នេហ៍ឥណ្ឌូនេស៊ី ដែលលួចរួមភេទមុនរៀបការត្រូវអាជ្ញាធរដាក់ទណ្ឌកម្មវាយ ១០០ រំពាត់នៅមុខមហាជន

    BY Khmernote Media August 2, 2019
    គូស្នេហ៍ឥណ្ឌូនេស៊ី ដែលលួចរួមភេទមុនរៀបការត្រូវអាជ្ញាធរដាក់ទណ្ឌកម្មវាយ ១០០ រំពាត់នៅមុខមហាជន

    ឥណ្ឌូនេស៊ី៖ គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីមួយគូត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្ម​ដោយតម្រូវឲ្យគេវាយនឹងរំពាត់នៅទីសាធារណៈម្នាក់ចំនួន ១០០ រំពាត់ ក្រោយរកឃើញថា ពួកគេបានលួចរួមភេទជាមួយគ្នាមុខពេលរៀបការ។ គូស្នេហ៍ទាំងពីរនាក់នេះមានអាយុ ២២ ឆ្នាំ ដូចគ្នា តែមិនត្រូវបានគេបង្ហាញឈ្មោះឡើយ។ ការដាក់ទណ្ឌកម្មលើពួកគេទាំងពីរនាក់នេះត្រូវបានធ្វើឡើងដោយគោរពទៅតាមច្បាប់ Sharia ដែលជាច្បាប់ដ៏តឹងរឹងមួយរបស់ប្រជាពលរដ្ឋកាន់សាសនាឥស្លាម។

    ក្រៅតែពីគូស្នេហ៍មួយគូនេះ មានក្មេងប្រុសអាយុ ១៩ ឆ្នាំម្នាក់ក៏ត្រូវរងនូវទណ្ឌកម្មដូចគ្នានេះដែរ ព្រោះតែគេលួចទៅរួមភេទមុនអាយុកំណត់។ យោងទៅតាមច្បាប់ Sharia អ្នកកាន់សាសនាឥស្លាមទាំងអស់មិនអនុញ្ញាតឲ្យលេងល្បែងស៊ីសង ផឹកគ្រឿងស្រវឹង រួមភេទមុនរៀបការ រួមភេទទាំងខ្លួនមិនទាន់គ្រប់អាយុកំណត់ ឬរួមភេទជាមួយមនុស្សភេទដូចគ្នានោះទេ។ អ្នកដែលប្រព្រឹត្តិផ្ទុយពីច្បាប់នេះនឹងត្រូវដាក់ទណ្ឌកម្មដោយត្រូវបញ្ជូនខ្លួនទៅទីលានសម្រាប់ដាក់ទណ្ឌកម្ម និងទទួលនូវការដាក់ទណ្ឌកម្មដូចខាងលើនេះ ឬធ្ងន់ធ្ងរជាងនេះជាសាធារណៈដោយមានមហាជន និងអ្នកការសែតជាច្រើនចូលទៅមើល និងយកព័ត៌មានផងដែរ។ សូមបញ្ជាក់ជូនថា ខេត្ត Aceh របស់ឥណ្ឌូនេស៊ីដែលជាកន្លែងកើតហេតុខាងលើនេះគឺជាខេត្តមួយដែលអនុវត្តច្បាប់ Sharia យ៉ាងតឹងរឹងបំផុត ហើយសម្រាប់នៅតំបន់ផ្សេងៗក្រៅពីខេត្តនេះប្រជាពលរដ្ឋឥណ្ឌូនេស៊ីមិនសូវគោរពតាមច្បាប់នេះខ្ជាប់ខ្ជួននោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay