ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញនូវប្រភេទផ្លូវផ្សេងៗទៀតនៅកម្ពុជា ដែលអាចនឹងកើតចេញជារូបរាងនៅមុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ

    BY Khmernote Media August 2, 2019
    អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញនូវប្រភេទផ្លូវផ្សេងៗទៀតនៅកម្ពុជា ដែលអាចនឹងកើតចេញជារូបរាងនៅមុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ

    អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គង់ វិមាន បានបង្ហាញនូវប្រភេទផ្លូវផ្សេងៗទៀតនៅកម្ពុជា ដែលអាចនឹងកើតចេញជារូបរាងនៅមុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ។ ដោយ ឯកឧត្តមបានបញ្ជាក់ថាប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះផ្លូវទាំងនេះអាចនឹងមានរូបរាងនៅកម្ពុជា។

    មានដូចជា ផ្លូវល្បឿនលឿន (មួយខ្សែកំពុងសាងសង់ និងមួយខ្សែទៀតកំពុងចចារ ) , ស្ពានអាកាសបន្ថែម ( សាលាក្រុងកំពុងដំណើរការ និងបំពេញនិតិវិធី ) , ផ្លូវរថភ្លើងលើអាកាស ( កំពុងដាក់អោយសិក្សា) , ផ្លូវក្រោមទន្លេ ..!។ (កំពុងសិក្សា) ។ ដោយ ឯកឧត្តម គង់ វិមាន បានឲ្យដឹងថា ៖ “ទាំងនេះគឺកំពុងតែមាននៅក្នុងផែនការអនាគតរបស់ក្រសួង ហើយនឹងកំពុងដាក់អោយក្រុមហ៊ុនសិក្សាផងដែរ ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីវិស័យសាធារណការមានការីកចម្រើនយ៉ាងឆាប់រហ័សបំផុត ។ ឯ ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងមមាញឹកខិតខំស្វះស្វែងរកដៃគូវិនិយោគ សំដៅធ្វើយ៉ាងណាអោយសម្រេចបានជោគជ័យជូនជាតិមាតុភូមិយើងទាំងអស់គ្នា ។ សូមបងប្អូន មេត្តាជួយមើលផ្លូវ និងថែរក្សាផ្លូវយើងទាំងអស់គ្នាផង ។ ដោយគោរព “៕

    ប្រភព​ ៖ Kong Vimean គង់ វិមាន ក្រសួងសាធារណការនិងដឹកជញ្ចូន
    ដោយ ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay