បច្ចេកវិទ្យា

នេះហើយជាខ្សែ dongle សម្រាប់តភ្ជាប់ជាមួយរន្ធកាស 3.5mm របស់ Galaxy Note 10

BY
Khmernote Media
August 2, 2019

យោងតាមសារព័ត៌មាន​បច្ចេកវិទ្យា ENGADGET បានចុះផ្សាយថា ទូរស័ព្ទ Samsung Galaxy Note 10 នឹងលែងមានរន្ធដោតកាស 3.5mm ទៀតហើយ ដោយសារតែកាលពីពេលថ្មីៗមានលេចធ្លាយខ្សែ dongle ដែលសម្រាប់តភ្ជាប់ទៅរន្ធដោតកាសរបស់ Galaxy Note 10។ តាមរយៈរូបភាពលេចធ្លាយបានបង្ហាញថា ខ្សែ dongle សម្រាប់តភ្ជាប់នោះ មានក្បាលសម្រាប់ដោតប្រភេទ USB-C និងមានកន្ទុយសម្រាប់ដោតចូលជាប្រភេទ 3.5mm។ Galaxy Note 10 នឹងក្លាយជាស្មាតហ្វូនត្រកូល Note ដំបូងបំផុត ដែលឈប់ប្រើរន្ធដោយកាស 3.5mm។

គួរបញ្ជាក់ផងដែរថា Galaxy Note 10 នឹងមានអេក្រង់ខាងមុខជាប្រភេទ Infinity-O ដោយមានប្រជ្រុយមួយនៅចំកណ្តាលថ្ងាស មានរូបរាងលក្ខណៈជ្រុងជាងមុន និងមានកាមេរ៉ាខាងក្រោយ៣គ្រាប់បញ្ឈរជាប់គ្នា។ ឆ្នាំនេះអាចនឹងមាន Note 10 ដល់ទី២ម៉ូដែល គឺ Note 10 ធម្មតាមានអេក្រង់ 6.3-inch និង Note 10+ មានអេក្រង់ 6.8-inch (និងមាន Note 10+ ម៉ូដែល 5G ផងដែរ) រត់ដោយបន្ទះឈីប Snapdragon 855 និងមានមេម៉ូរីធំបំផុតរហូតដល់ 1TB ឯណោះ៕

អត្ថបត៖ ភក្តី

Share This Post: