បច្ចេកវិទ្យា

ប្រទះឃើញមានគេប្រើ Galaxy Note 10 នៅតាមផ្លូវសាធារណៈ មុនការដាក់បង្ហាញ

BY
Khmernote Media
August 2, 2019

នៅមិនដល់មួយសប្តាហ៍ទៀតឡើយ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញ Galaxy Note 10 ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗនេះមានការប្រទះឃើញ មានគេប្រើប្រាស់ Galaxy Note 10 នៅតាមផ្លូវសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូង។ រូបភាពរបស់ Galaxy Note 10 ដែលគេប្រើនៅតាមផ្លូវសាធារណៈនោះត្រូវបានគេលួចថតបាន ហើយបង្ហោះចែកចាយពេញបណ្តាញសង្គម។

តាមរយៈរូបភាពនោះបង្ហាញថា វាហាក់ដូចមិនមានអ្វីថ្មីឡើយ ដោយសារតែកន្លងមករូបភាពបែកធ្លាយជាច្រើនរបស់ Galaxy Note 10 និង Note 10+ ត្រូវបានគេចែកចាយតៗគ្នាជាច្រើនពេញពិភពលោក ហើយអ្នកដែលប្រើប្រាស់ស្មាតហ្វូននេះទំនងជាបុគ្គលិករបស់ក្រុមហ៊ុន Samsung ផងដែរ ព្រោះវាជារឿងធម្មតាទៅហើយ ដែលក្រុមហ៊ុន Samsung តែងតែចែកផលិតផលថ្មីៗរបស់ខ្លួនឲ្យប្រើប្រាស់ និងធ្វើតេស្តសាកល្បងមុនពេលដាក់បង្ហាញជាផ្លូវការ។

គួររំលឹកផងដែរថា ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញ Galaxy Note 10 នៅថ្ងៃទី០៧ ខែសីហា ខាងមុខនេះនៅទីក្រុង New York ហើយរបាយការណ៍បង្ហាញថា Note 10 នឹងចាប់ផ្តើមចរាចរណ៍លក់នៅលើទីផ្សារនៅថ្ងៃទី២៣ ខែសីហា៕

អត្ថបទ៖ ឌី

Share This Post: