ព្រឹកមិញនេះមានការផ្ទុះ រហូតដល់ទៅ៣កន្លែងក្នុងទីក្រុងបាងកក ចំពេលប្រទេសថៃធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា យ៉ាងហើយចណាស់មានការផ្ទុះតូចៗ ៣កន្លែង ក្នុងទីក្រុងបាងកក នាថ្ងៃសុក្រ ទី០២ ខែសីហា មុននេះបន្ដិច។ ស្ថានីយរថភ្លើងអាកាស BTS sky train ក៏ត្រូវបាកគេរាយការណ៍ថា មានការផ្ទុះនៅម៉ោង ៨ និង ៣៦នាទី មុននេះផងដែរ ខណៈនៅក្នុងហេតុការណ៍ផ្ទុះទាំង ៣លើក បានបណ្ដាលឱ្យអ្នកបោសសំអាតតាមដងផ្លូវ ២នាក់ រងរបួសស្រាល។ ក្នុងពេលនេះផងដែរប៉ូលិសថៃបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើករណីនេះ។

គួររំលឹកដែរថា ផ្លូវ Rama I កាលពីថ្ងៃព្រហស្បតិ៍ ក៏ត្រូវបានបិទជាបណ្តោះអាសន្នភ្លាមៗ បន្ទាប់ពីកាមេរ៉ាសុវត្ថិភាពចាប់បានរូបភាពបុរសម្នាក់ បានទម្លាក់វត្ថុម៉្យាងដែលគេសង្ស័យថាជាគ្រាប់បែក។ ហើយហេតុការណ៍ផ្ទុះនេះ ក៏បានកើតឡើងចំពេលដែលទីក្រុងបាងកកក៏កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសមភាគីដែលជាមហាអំណាចពិភពលោករួមមាន៖ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី៕




เสียงระเบิด ดังมาก ไหล่ BTS ช่องนนทรี เวลา 8.36 pic.twitter.com/Ju4dQ2QPM8
— thanapat (@sospixs) August 2, 2019
អត្ថបទ៖ លីដា