ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់ប្រើពាក្យពេចន៍មួយឃ្លាក្នុងបទចម្រៀងដ៏ល្បីរបស់ Linkin Park ធ្វើឲ្យបុរសម្នាក់ ដែលប្រុងលោតសម្លាប់ខ្លួន ហូរទឹកភ្នែកឥតឈប់តែម្តង (មានវីដេអូ)

    BY Khmernote Media August 2, 2019
    ស្រ្តីម្នាក់ប្រើពាក្យពេចន៍មួយឃ្លាក្នុងបទចម្រៀងដ៏ល្បីរបស់ Linkin Park ធ្វើឲ្យបុរសម្នាក់ ដែលប្រុងលោតសម្លាប់ខ្លួន ហូរទឹកភ្នែកឥតឈប់តែម្តង (មានវីដេអូ)

    អាមេរិក៖ ស្រ្តីម្នាក់បានលួងលោមបុរសម្នាក់ ដែរស្ទើរតែលោតសម្លាប់ខ្លួនពីលើស្ពានទៅហើយឲ្យសម្រេចចិត្តឈប់សម្លាប់ខ្លួនវិញ ដោយនាងបានប្រើប្រាស់ទំនុកច្រៀងក្នុងបទចម្រៀងរបស់ Linkin Park។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ​ Florida សហរដ្ឋអាមេរិក។ ស្ត្រីក្លាហានរូបនេះមានឈ្មោះថា Cristina Settani ហើយនាងគ្រាន់តែជាអ្នកដំណើរម្នាក់ ដែលបានឆ្លងកាត់ស្ពានជាកន្លែងកើតហេតុខាងលើ ហើយពេលប្រទះឃើញមានបុរសម្នាក់ប្រុងលោងសម្លាប់ខ្លួននោះ នាងក៏សម្រេចចុះពីរថយន្តទៅជជែកជាមួយបុរសនោះទេម្តង។ នាងបានដឹងថា បុរសដែលប្រុងលោតសម្លាប់ខ្លួននោះគឺជាមនុស្សឯកា និងត្រូវការមានមនុស្សខ្វាយខ្វល់ពីគាត់ជាខ្លាំង។

    ក្នុងស្ថានភាពនោះនាងបានលើកយកប្រយោគនៅក្នុងបទ “One More Light” របស់ក្រុមចម្រៀង Linkin Park មកច្រៀង ដោយប្រយោគនោះមានន័យជាភាសាអង់គ្លេសថា “Who cares if one more light goes out? Well, I do” ដែលក្នុងន័យធៀបនៃប្រយោគនេះចង់មានន័យថា “តើអ្នកណានឹងខ្វល់ពីអ្នក បើអ្នកចាកចេញទៅ? គឺមានតែខ្ញុំទេដែលខ្វល់ពីអ្នក”។ ក្រោយស្ដាប់ប្រយោគនេះរួចបុរសដែលប្រុងនឹងលោតសម្លាប់ខ្លួននោះហាក់ភ្ញាក់ខ្លួនព្រឺត និងងាកមកនិយាយជាមួយនាង Cristina Settani មួយសន្ទុះ ហើយហូរទឹកភ្នែកតែម្តង។ ក្រោយស្ដាប់ការលើកទឹកចិត្ត និងជំរុញទឹកចិត្តពីនាង Cristina Settani បុរសដែលប្រុងលោតសម្លាប់ខ្លួននោះក៏បានប្តូរចិត្ត ឈប់លោតសម្លាប់ខ្លួនតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay