ព័ត៌មានជាតិ
សំណង់ផ្ទះមួយកន្លែងរបស់ជនជាតិចិន ដែលសាងសង់រំលោភប៉ះពាល់មកលើដីអូរ នឹងត្រូវវាយកំទេចចោលនៅរសៀលនេះ
BY Khmernote Media
August 2, 2019
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុថ្លែងថា សំណង់ផ្ទះមួយកន្លែង កំពុងសាងសង់ដោយជនជាតិចិន នៅម្តុំខាងមុខផ្លូវចូលសាលារៀនហ៊ុនសែនមិត្តភាពជិតសាលាក្រុងព្រះសីហនុ សាងសង់រំលោភប៉ះពាល់មកលើដីអូរ។ ហើយនៅរសៀលនេះមន្ត្រីចម្រុះនឹងចុះពិនិត្យបន្ថែម ជាមួយនិងវិធានការអោយវាយកំទេចចោល ផ្នែកដែលកំពុងសង់លយចូលដីអូរ៕
ដូច្នេះហើយម្ចាស់សំណង់គ្រប់ប្រភេទ ដែលកំពុងធ្វើរំលោភលើដីចំណីផ្លូវ ប្រឡាយទឹក អូរ លូបង្ហូរទឹក ត្រូវចូលរួមសហការតាមការអំពាវនាវ និងការណែនាំជូនដំណឹងពីអាជ្ញាធរ ធ្វើការរុះរើចេញ ដើម្បីអាជ្ញាធរ បានធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតប នឹងបញ្ហាដែលកំពុងកើតមាន ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង / ប្រជាជន ខេត្តព្រះសីហនុ