ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UPDATE! ក្នុងរយៈពេលតែមួយព្រឹក មានការផ្ទុះកើនឡើងរហូតដល់ទៅ ៤កន្លែង នៅក្នុងទីក្រុងបាងកក

    BY autoadmin August 2, 2019
    UPDATE! ក្នុងរយៈពេលតែមួយព្រឹក មានការផ្ទុះកើនឡើងរហូតដល់ទៅ ៤កន្លែង នៅក្នុងទីក្រុងបាងកក

    នៅម៉ោងប្រហែល ៨ និង ១០ នាទីព្រឹកថ្ងៃសុក្រ មានការផ្ទុះឡើងនៅមុខអាគារ Mahanakorn ក្បែរស្ថានីយ៍ផ្លូវអាកាស Chong NonSi BTS ។ នៅម៉ោងប្រហែល ៨ និង ៣០ នាទីព្រឹកមានការផ្ទុះមួយទៀត នៅក្នុងកន្លែងបណ្តុះកូនផ្កាតូចមួយ ដែលមានទីតាំងស្ថិតនៅក្រោមផ្លូវដើរតភ្ជាប់ស្ថានីយ៍ BTS ជាមួយនឹងអាគារ Mahanakorn ។ ហើយរហូតមកដល់ពេលនេះមានមនុស្សពីរនាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួស។

    លោក Col Col Kritsana Pattanacharoen អ្នកនាំពាក្យរងនៃកងរាជអាវុធហត្ថថៃបាននិយាយថា អ្នករងរបួសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជូឡាឡុងកន។ ចំណែកម្នាក់ទៀតរងរបួសស្រាល ហើយអាចត្រឡប់ទៅផ្ទះវិញមើលថែខ្លួនឯងបាន។ ចំណែកការផ្ទុះលើក ទី៣ ត្រូវបានគេរាយការណ៍ចេញពី មជ្ឈមណ្ឌលរដ្ឋាភិបាល Chaengwattana នៅព្រឹកនេះ។

    ការផ្ទុះទី៤ ត្រូវបានគេរាយការណ៍ចេញពីផ្លូវ Rama IX ក្បែរអគារថាមពល King (King Power MahaNakhon)។ លើសពីនេះទៀតកញ្ចប់សង្ស័យមួយក៏ត្រូវបានគេរកឃើញ នៅឯទីបញ្ជាការប៉ូលីសកាលពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍) ប៉ុន្តែប៉ូលីសនឹងមិនបញ្ជាក់ថា តើឧប្បត្តិហេតុទាំង ៥ ត្រូវបានភ្ជាប់គ្នា ឬយ៉ាងណានោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: