ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មូលហេតុនាំឲ្យមានអគ្គិភ័យនៅចំណុចជាន់ក្រោមដី សំណង់អូឡាំព្យា​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

    BY Khmernote Media August 2, 2019
    មូលហេតុនាំឲ្យមានអគ្គិភ័យនៅចំណុចជាន់ក្រោមដី សំណង់អូឡាំព្យា​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

    យោងតាមរបាយការណ៍ដែលសមត្ថកិច្ចជំនាញបានឲ្យដឹងពីករណីអគ្គិភ័យឆាបឆេះ​ឃ្លាំង​ស្តុក​ស្នោ​ នៅ​ជាន់​ផ្ទាល់​ដី​ ខាងក្រោយ​ផ្សារ​ទំនើប​ អូ​ឡាំ​ព្យា​ បានឲ្យដឹងថាករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

    ប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុង១គ្រឿងរត់ចំនួន៣ដងប្រើប្រាស់ទឹកអស់ចំនួន ៣៨.៤០០០ម3 (សាមសិបប្រាំបីមុឺនបួនពាន់ម៉ែត្រគូប) ផ្ទៃក្រឡាបន្ទប់ដែលឆេះមានបណ្តោយប្រវែង20m​ និងទទឹងប្រវែង20m ខូ​ចខាតគ្រឿងសំណង់មួយចំនួន ហើយករណីគ្រោះថ្នាក់អគ្គិភ័យនេះមិនបង្កអោយមានរងរបួសឬស្លាប់ឡេីយ ។

    គួររំលឹកថានៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០១៩​ នៅក្នុងការដ្ឋានសំណង់អូឡាំព្យា​ ដែលមានទីតាំងផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា​ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចជាន់ក្រោមដី(សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay