ជប៉ុនបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានទទួលយកសមាជិកសភាជាជនពិការ ២នាក់ ឱ្យចូលធ្វើការក្នុងសភា
សមាជិកសភាជាជនពីការ ២នាក់ បានចូលទៅទទួលយកអាសនៈរបស់ពួកគេនៅក្នុងសភាប្រទេសជប៉ុន កាលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ម្សិលមិញ ហើយវាជាលើកដំបូងបំផុតដែលអ្នកមានពិការភាព អាចក្លាយជាអ្នកនយោបាយរបស់ប្រទេស។ លោក Yasuhiko Funago និងអ្នកស្រី Eiko Kimura ដែលជាមនុស្សមានពិការភាពធ្ងន់ធ្ងរ បានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់មួយកាលពីខែមុន។

ម្សិលមិញនេះពួកគាត់បានចូលទៅទទួលអាសនៈ និងត្រូវបានអមដំណើរដោយអ្នកមើលថែ ដែលមានទាំងអ្នកសារព័ត៌មានជាច្រើនតាមផ្ដិតយករូបភាព និងសម្ភាសន៍ពួកគាត់ជាច្រើននាក់។ ស្របពេលដែលអ្នកតំណាងរាស្ត្រទាំងពីរមិនមែនជាអ្នកនយោបាយដំបូងគេដែលប្រើរទេះរុញ ប៉ុន្តែពួកគេជាមនុស្សដំបូងដែលមានពិការភាពធ្ងន់ធ្ងរ ហើយពួកគេនៅតែអាចទទួលបានការទទួលយកនេះ។ ការិយាល័យគណៈរដ្ឋមន្រ្តីជប៉ុននិយាយថា មានជនពិការ ៩.៦៣លាននាក់ នៅក្នុងប្រទេសជប៉ុន ដែលនេះហើយជាមូលហេតុពួកគេចង់ឱ្យមានការទទួលស្គាល់បានធំទូលាយចំពោះជនពិការ៕



អត្ថបទ៖ លីដា