ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលពេញមួយព្រឹកថា ឆេះផ្សារអូឡាំព្យា ពេលនេះខាងផ្សារទំនើបធ្វើការបដិសេធថា ពុំមានអគ្គីភ័យឆាបឆេះផ្សារដូចការយល់ច្រឡំឡើយ

    BY Khmernote Media August 2, 2019
    ផ្អើលពេញមួយព្រឹកថា ឆេះផ្សារអូឡាំព្យា ពេលនេះខាងផ្សារទំនើបធ្វើការបដិសេធថា ពុំមានអគ្គីភ័យឆាបឆេះផ្សារដូចការយល់ច្រឡំឡើយ

    កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០១៩​ នៅក្នុងការដ្ឋានសំណង់អូឡាំព្យា​ ដែលមានទីតាំងផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា​ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចជាន់ក្រោមដី (សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) ។ ករណីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញមានផ្សែងចេញពីច្រកធំផ្សារ និងធ្វើឲ្យមានការយល់ច្រឡំ ដោយថាអគ្គិភ័យកំពុងតែឆាបឆេះផ្សារទំនើប ។

    ដោយ The Olympia Mall បានចេញសេចក្តីជូនដំណឹងបដិសេធថា ៖ “ផ្សារទំនើប អូឡាំព្យា មានកិត្តិយសសូមគោរពជម្រាបជូនដំណឺងទៅកាន់អតិថិជនទាំងអស់អោយបានជ្រាបថា៖ ពុំមានអគ្គីភ័យណាមួយបានឆាបឆេះផ្សារទំនើបអូឡាំព្យាទ្បើយ ។ អគ្គីភ័យដែលបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រនេះគឺបានកើតទ្បើងនៅក្នុងឃ្លាំងផ្ទុកសម្ភារៈក្រោមដីតូចមួយនៅខាងក្នុងការដ្ឋានទីក្រុងអូឡាំព្យាតែប៉ុណ្ណោះ ហើយក៍បានបង្កទៅជាផ្សែងមកខាងក្រៅតាមចំណតក្រោមដី មកកាន់ច្រកធំ (C3) បង្កអោយមានការភ័ន្តច្រឡំទៅកាន់សាធារណៈជន និងសារព័ត៌មានមួយចំនួនធំ ។ មកទល់ពេលនេះ ផ្សារទំនើបយើងខ្ញុំបានបើកដំណើរការជាធម្មតាវិញហើយ ដូច្នេះអតិជនទាំងអស់អាចអញ្ជើញមកធ្វើដំណើរកំសាន្ត ទិញទំនិញ និង ស្រស់ស្រូបអាហារឆ្ងាញ់ៗចាប់ពីពេលនេះតទៅ។ សូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក! “៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay