ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេអាចបង្កាត់ហ្សែនសត្វស្វា ជាមួយកោសិកា​ដើមរបស់មនុស្សបានយ៉ាងជោគជ័យ

    BY autoadmin August 2, 2019
    អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេអាចបង្កាត់ហ្សែនសត្វស្វា ជាមួយកោសិកា​ដើមរបស់មនុស្សបានយ៉ាងជោគជ័យ

    ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេអាចបង្កាត់ហ្សែនសត្វស្វាជាមួយកោសិកាមនុស្សឱ្យទៅជាអំប្រ៊ីយ៉ុង ហើយប្រសិនជាទុកដល់ពេលនេះវាអាចនឹងកើតមកចេញជារូបរាងពិត ប៉ុន្តែវាត្រូវបានគេរំលូតទៅវិញក្នុងរយៈពេល ១៤ថ្ងៃ មុនពេលវាកកើតមានប្រព័ន្ធសរសៃប្រសាទកណ្តាល។ ពួកគេគិតថា ការពិសោធន៍នេះអាចបើកទ្វារឱ្យទូលំទូលាយ នូវការប្រើប្រាស់សត្វនាពេលអនាគត សម្រាប់ការប្តូរសរីរាង្គឱ្យមកមនុស្ស។

    ប្រភពបានឱ្យដឹងថា ក្រុមនេះបានកែប្រែអំប្រ៊ីយ៉ុងស្វាដោយធ្វើឱ្យហ្សែនទៅជាអសកម្ម ដែលវាជាការចាំបាច់សម្រាប់ការបង្កើតសរីរាង្គរបស់វា។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ព័ត៌មានលម្អិតបន្ថែមទៀតនៃការស្រាវជ្រាវនឹងត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រដ៏ល្បីល្បាញជាអន្តរជាតិ។ ក្រុមនេះក៏ធ្លាប់បានធ្វើការពិសោធន៍លើមនុស្សជាមួយនឹងសត្វជ្រូកស្រដៀងគ្នាផងដែរ ប៉ុន្តែពួកគេបាននិយាយថា គម្រោងនោះមិនទទួលបានជោគជ័យនោះទេ។ គួរឱ្យដឹងដែរថា ការបង្កាត់នេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ចិន ដោយសារពួកគេមិនចង់ប្រឈមមុខនឹងច្បាប់។

    អ្នកវិទ្យាសាស្ត្រអេស្បាញលោក Juan Carlos Izpisua បាននិយាយថា៖ «យើងមិនត្រឹមតែព្យាយាមឆ្ពោះទៅមុខ និងបន្តពិសោធកោសិកាមនុស្ស និងកោសិកាសត្វកណ្តុរ និងកោសិកាជ្រូកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយកោសិកាដែលមិនមែនមនុស្សផងដែរ។ ប្រទេសរបស់យើងជាអ្នកត្រួសត្រាយ និងជាមេដឹកនាំពិភពលោកក្នុងការស៊ើបអង្កេតទាំងនេះ» ។ លោក Izpisua បានបង្ហើបថា ការស្រាវជ្រាវបានចំណាយប្រាក់រាប់ពាន់អឺរ៉ូ ខណៈបង្កើតសរីរាង្គឱ្យមនុស្ស គឺជាគោលដៅចុងក្រោយបំផុត៕

    អត្ថបទ៖​ លីដា

    Share This Post: