អន្តរជាតិ
ល្ងាចនេះមានកំផ្លោកច្រើនសន្ធឹកអណ្តែតទើរលើឆ្នេរអូរឈើទាលជាថ្មី និង មិនទាន់ដឹងថាមានប្រភពមកពីកន្លែងណាឡើយ
BY Khmernote Media
August 2, 2019
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានភ្លៀងបានធ្លាក់តាំងពីព្រឹករហូតដល់រសៀលម៉ោង៣បណ្តាលឲ្យមានការលិចលង់នៅក្រុង គេក៏សង្កេតឃើញ ដុំកំផ្លោកស្រស់អណ្តែតមួយចំនួនទៀត បានរសាត់តាមទឹកសមុទ្រមកទើរលើឆ្នេរអូរឈើទាលជាថ្មីទៀតនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។
ទោះជាយ៉ាងក្តី ភ្លាមៗគេនៅមិនទាន់ដឹងថាតើដុំកំផ្លោកនេះ មានប្រភពមកពីកន្លែងណា និងមានរសាត់មកច្រើនបន្ថែមទៀតឬយ៉ាងណានៅឡើយ ។ ករណីនេះភ្លាមៗមន្ត្រីពាក់ពន្ធ័បានចុះទៅពិនិត្យដើម្បីកើបសម្អាត៕







ប្រភព ៖ លោក ហ៊ុយ ប៊ុនឡេង