អន្តរជាតិ
ម្សិលមិញនេះនគរបាលរៀបចំសណ្តាប់ធ្នាប់នៅផ្សារដើមគរ រហូតដល់មុខព្រលានយន្តហោះពោធិចិនតុង
BY Khmernote Media
August 3, 2019
នៅព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ០៥:៣០នាទីព្រឹក ដល់ម៉ោង៦:៣០នាទី កម្លាំងសណ្តាប់ធ្នាប់បានសហការជាមួយគណៈកម្មការផ្សារដើមគរចុះរៀបចំសណ្តាប់ធ្នាប់នៅលើមហាវិថីព្រះមន្នីរ៉េតមុខផ្សារដើមគរដោយការលក់ដូរ ឈប់ចតរថយន្តនៅលើទ្រូងផ្លូវ និងម៉ោង ៦:៣0 ព្រឹក ដល់ម៉ោង ៨:00 នាទី បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារងិនអានហៅផ្សារទំនប់។
រួចនៅម៉ោង០៩ៈ០០នាទីដល់ម៉ោង១១ៈ០០បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅលើមហាវិថីសហពន្ធ័រុស្សីពីស្ពានអាកាស៧មករាដល់មុខព្រលានយន្តហោះពោធិចិនតុង និងពេលល្ងាចនៅមុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវដែលល្មើសនឹងគំនូសសញ្ញា បើកបរបញ្ច្រាស់ទិសឈប់ចតកន្លែងរថយន្តក្រុងដោយបញ្ជូនរថយន្តចំនួន០៥គ្រឿងទៅរក្សារទុកនៅការិយាល័យ៕










ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ