ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គូស្នេហ៍វ័យក្មេងរៀនថ្នាក់វិទ្យាល័យមួយគូ ស្គាល់គ្នាទើបបាន១៦ថ្ងៃសោះ រំអុកឪពុកម្តាយសុំរៀបចំពិធីភ្ជាប់ពាក្យ

    BY Khmernote Media August 3, 2019
    គូស្នេហ៍វ័យក្មេងរៀនថ្នាក់វិទ្យាល័យមួយគូ ស្គាល់គ្នាទើបបាន១៦ថ្ងៃសោះ រំអុកឪពុកម្តាយសុំរៀបចំពិធីភ្ជាប់ពាក្យ

    ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយពេលដែលរូបពិធីភ្ជាប់ពាក្យរបស់ក្មេងៗសិស្សវិទ្យាល័យមួយគូត្រូវបានចែករំលែកចូលក្នុងបណ្តាញសង្គម។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់រឿងមួយនេះ នោះគឺក្មេងៗប្រុសស្រីមួយគូនេះទើបតែស្គាល់គ្នារយៈពេល១៦ថ្ងៃតែប៉ុណ្ណោះ។

    ដើមហេតុនៃរឿងភ្ញាក់ផ្អើលមួយនេះកើតឡើងក្រោយពេលក្មេងស្រីដែលជាអនាគតកូនក្រមុំរូបនេះ បានបង្ហោះរូបពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយសារអរគុណទៅដល់គូស្នេហ៍។ ដោយនារីវ័យក្មេងរូបបានសរសេររៀបរាប់ថា៖ «អរគុណដែលបានធ្វើតាមការសន្យា! ថ្ងៃ១៤ ខែ០៧ ឆ្នាំ២០១៩ ជាថ្ងៃដែលយើងស្គាល់គ្នា ថ្ងៃ៣០ ខែ០៧ ឆ្នាំ២០១៩ ជាថ្ងៃដែលយើងភ្ជាប់ពាក្យ ការដែលយើងបានជួបបានស្គាល់បានភ្ជាប់និស្ស័យនឹងគ្នាមិនមែនជារឿងងាយនោះឡើយ។ នេះគឺជាសេចក្តីសុខរបស់អូនក្នុងជីវិតនេះ»៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay