ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងដាក់ផ្លូវ ៤ខ្សែឲ្យក្លាយជាផ្លូវល្បឿនលឿន អាចបើកបានដល់ ១២០គ.ម/ម៉ោង ដើម្បីដោះស្រាយបញ្ហាចរាចរណ៍

    BY Khmernote Media August 5, 2019
    ថៃគ្រោងដាក់ផ្លូវ ៤ខ្សែឲ្យក្លាយជាផ្លូវល្បឿនលឿន អាចបើកបានដល់ ១២០គ.ម/ម៉ោង ដើម្បីដោះស្រាយបញ្ហាចរាចរណ៍

    ថៃ៖ ក្រសួងដឹកជញ្ជូនថៃគ្រោងនឹងដាក់ផ្លូវសំខាន់ៗចំនួន ៤ ខ្សែឲ្យក្លាយជាផ្លូវល្បឿនលឿន ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ដែលកំពុងកើតមានលើផ្លូវទាំងនោះ។ ផ្លូវទាំង ៤ ខែ្សនោះរួមមានផ្លូវ Phahon Yothin, Mittraphap, Sukhumvit និង Phetkasem​ ដែលសុទ្ធតែជាផ្លូវសំខាន់ៗសម្រាប់ភ្ជាប់ទីក្រុងបាងកកទៅកាន់ផ្នែកផ្សេងៗនៃប្រទេសថៃ។ បច្ចុប្បន្ននេះល្បឿនកំណត់ដែលគេតម្រូវឲ្យរថយន្តត្រូវធ្វើដំណើរលើផ្លូវទាំង ៤ នេះ គឺ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយល្បឿនដ៏យឺតនេះបានធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

    ក្នុងស្ថានភាពនេះទើបគេចង់តម្លើងល្បឿនកំណត់ឲ្យឡើងដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់អ្នកបើកបរនៅផ្នែកខាងស្ដាំនៃផ្លូវ  ហើយសម្រាប់ផ្នែកខាងឆ្វេងវិញអាចមានល្បឿន ១០០, ៨០ និង ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងអាស្រ័យលើប្រភេទយានយន្ត ដែលបើកបរជាក់ស្តែង។ រហូតមកទល់នឹងពេលនេះគម្រោងខាងលើកំពុងស្ថិតនៅក្នុងការសាកល្បងនៅឡើយទេ ហើយបើវាគ្មានអ្វីជាឧបសគ្គនោះទេគេនឹងសម្រេចអនុវត្តជាផ្លូវការតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay