ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចោរដៃឆើតដែលលួចម៉ូតូមិនបាន សុខចិត្តលួចដោះកង់ម៉ូតូមុខក្រោយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

    BY Khmernote Media August 3, 2019
    ចោរដៃឆើតដែលលួចម៉ូតូមិនបាន សុខចិត្តលួចដោះកង់ម៉ូតូមុខក្រោយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

    ទីបំផុតជនសង្ស័យ​ លួចដោះកង់ម៉ូតូរបស់ជនរងគ្រោះត្រូវបានលោកសមត្ថកិច្ច​ អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានទាំង២នាក់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅ​ភូមិ​ប​ល័​ង្ក សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដោយនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់បាត់ដំបងបានជា​ស្ថាពរ។

    ជនសង្ស័យទាំង២នាក់មានឈ្មោះ ​អឿ​ង រ៉ា​វីត អាយុ​១៩​ឆ្នាំ និង ឈ្មោះ សៀត សៅ​ឈី អាយុ​២៣​ឆ្នាំ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២រួចមក សមត្ថកិច្ចនឹងបន្តធ្វើការសាកសួរជនសង្ស័យចាត់ការតាមនីតិវិធី។ គួររំលឹកថាក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូមិនបានក៏សម្រេចចិត្តដោះយកកង់ម៉ូតូទាំងមុខ និងក្រោយយកទៅបាត់ ខណៈម្ចាស់ម៉ូតូកំពុងទៅបាចជីដាក់ស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ព្រឹក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរ​ស្ថានីយ​កសិកម្ម ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay