នារីម្នាក់ផ្តាំផ្ញើដល់អ្នកជក់បារីឲ្យបញ្ឈប់ការជក់ជាបន្ទាន់ ក្រោយពេលធ្លាក់ខ្លួនមានជម្ងឺសួតធ្ងន់ធ្ងរ ក្អកធ្លាក់ឈាម២សប្តាហ៍ជាប់គ្នា
ថៃ ់ ថ្មីៗនេះមានការផុសរំលឹកដាស់តឿនមួយពីស្ត្រីម្នាក់ ក្រោយខ្លួនបានកើតរោគសួតធ្ងន់ធ្ងរបន្ទាប់ពីជក់បារីអស់រយៈពេលជាច្រើនឆ្នាំរួចមក។ ស្ត្រីម្នាក់ឈ្មោះ ជេន បាននិយាយថាខ្លួនគឺជាឧទាហរណ៍មួយដែលចង់ណែនាំទៅដល់អ្នកជក់បារីទាំងអស់ឲ្យផ្តាច់ឈប់ជក់វាបន្តទៀតព្រោះតែវាមិនល្អចំពោះសុខភាព។
ពេលដែលនាងឈឺសួតកម្រិតធ្ងន់ធ្ងរនេះ គឺនាងតែងយំជារៀងរាល់ថ្ងៃព្រោះឈឺសួតជាខ្លាំង រយៈពេលជាង២សប្តាហ៍ជាប់គ្នានាងគេងពុំបាននោះឡើយ ដោយនាងតែងក្អកធ្លាក់ឈាមគ្រប់ពេល។ ពេលដែលឈឺចុកចាប់ខ្លាំងបែបនេះ ធ្វើឲ្យនាងនឹកម្តាយនាងជាខ្លាំង ចង់ឱបគាត់ឲ្យណែន មិនថានាងធ្វើអ្វីគឺវាធ្វើទុក្ខគ្រប់ពេល ដូចដែលរូបដែលនាងបានបង្ហោះឲ្យគ្រប់គ្នាបានឃើញ។ ជេន បានបន្ថែមថា ដំបូងឡើយពេលដែលនាងចេះជក់បារីដំបូង គឺវាគ្មានបញ្ហាអ្វីនោះទេ វាក៏អាចកាត់បន្ថយស្ត្រេសការងាររបស់នាង ហើយនាងជក់អស់ជាច្រើនដើមក្នុងមួយថ្ងៃ រហូតដល់ពេលដែលសួតរបស់នាងចាប់ផ្តើមធ្វើទុក្ខខ្លាំង ទើបនាងនឹកស្តាយក្រោយ។ យ៉ាងណាមិញក៏សុំផ្តាំអ្នកគ្រប់គ្នាកុំជក់បារីអី ព្រោះវាប៉ះពាល់សុខភាពខ្លាំង អ្នកគួរតែបញ្ឈប់វាចាប់ពីពេលនេះទៅ ព្រោះ ជេន មិនចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់ដូចនាងនោះឡើយ៕




អត្ថបទ៖ មេសា