ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការបាញ់ប្រហារដ៏ធំចំនួន ២ នៅអាមេរិក ក្នុងរយៈពេលមិនដល់ ២៤ម៉ោង និងបានសម្លាប់មនុស្ស ២៩នាក់ ត្រូវបានគេគិតថា ជាការរើសអើងជាតិសាសន៍

    BY autoadmin August 5, 2019
    ការបាញ់ប្រហារដ៏ធំចំនួន ២ នៅអាមេរិក ក្នុងរយៈពេលមិនដល់ ២៤ម៉ោង និងបានសម្លាប់មនុស្ស ២៩នាក់ ត្រូវបានគេគិតថា ជាការរើសអើងជាតិសាសន៍

    យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការបាញ់ប្រហារគ្នាពីរដាច់ដោយឡែកពីគ្នា ក្នុងរយៈពេល ២៤ម៉ោង នៃអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក។ ឧប្បត្តិហេតុដ៏សាហាវបំផុតនៅក្រុងអែលប៉ាសូ រដ្ឋតិចសាស់ កំពុងត្រូវបានចាត់ទុកជាអំពើភេរវកម្មក្នុងស្រុក និងអាចជាឧក្រិដ្ឋកម្មរើសអើស ដែលផ្តោតលើអ្នកនិយាយភាសាអេស្ប៉ាញ។ រដ្ឋាភិបាលម៉ិចស៊ិកបានប្រតិកម្មយ៉ាងខ្លាំង ហើយបានហៅឧក្រិដ្ឋកម្មនេះថា «ជាការរើសអើងជាតិសាសន៍» នៅសហរដ្ឋអាមេរិក និងបានចោទជនល្មើសពីបទភេរវកម្ម។

    ការបាញ់ប្រហារចុងក្រោយបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលមនុស្ស ៩នាក់ ត្រូវបានសម្លាប់ ដោយបុរសម្នាក់ដែលពាក់អាវពាសដែក បានប្រើកាំភ្លើងវែងទំនើបចូលទៅក្នុងមណ្ឌលកម្សាន្តមួយនៃក្រុងដេតុន រដ្ឋអូហៃអូ។ ឃាតករនោះមានឈ្មោះថា Connor Betts អាយុ ២៤ឆ្នាំ ត្រូវបានប៉ូលីសបាញ់ស្លាប់នៅកន្លែងកើតហេុត ហើយប្អូនស្រីរបស់ជនល្មើស ក៏ស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។

    ហេុតការណ៍នេះកើតឡើងមិនដល់ ២៤ម៉ោង នោះទេ បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើបមួយ នៅក្រុងអែលប៉ាសូ រដ្ឋតិចសាស់ ដែលជាទីក្រុងធំបំផុតរបស់អ្នកនិយាយភាសាអេស្បាញ នៅជិតព្រំដែនអាមេរិកជាមួយម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និង ២៦នាក់ផ្សេងទៀតរងរបួស។ ខ្មាន់កាំភ្លើងមានឈ្មោះ Patrick Crusius ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិស្បែកស មកពីទីក្រុង Allen រដ្ឋ Texas ។ ដោយការបាញ់ប្រហារ បានកើតឡើងនៅហាង Walmart និងកន្លែងផ្សេងទៀតនៅឯផ្សារ Cielo Vista Mall ដែលជាផ្សារធំបំផុតមួយនៅក្រុង El Paso ៕

    អត្ថបទ​​​​​​​​​​​​​​​​៖ លីដា

    Share This Post: