ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងសាហាវ សម្លាប់មនុស្ស២០នាក់ និងរបួសជាង២០នាក់ នៅសហរដ្ឋអាមេរិក

    BY Khmernote Media August 4, 2019
    ខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងសាហាវ សម្លាប់មនុស្ស២០នាក់ និងរបួសជាង២០នាក់ នៅសហរដ្ឋអាមេរិក

    អាមេរិក៖ យ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយពីខ្មាន់កាំភ្លើងម្នាក់នៅក្នុងទីក្រុង El Paso រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានន CNN នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នេះ។

    ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងផ្សារទំនើប Walmart មួយកន្លែងនៅក្នុងទីក្រុង El Paso ហើយបុរសម្នាក់ឈ្មោះ Patrick Crusius អាយុ២១ឆ្នាំ ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន។ យោងតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងវែងមួយដើម បានដើរចូលក្នុងផ្សារទំនើប Walmart ហើយធ្វើសកម្មភាពបាញ់ប្រហារតែម្តង ចំពោះមូលហេតុ នៃការបាញ់ប្រហារដ៏សាហាវបែបនេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay