អន្តរជាតិ
កម្រឃើញណាស់! ទារកម្នាក់សម្រាលចេញមកទាំងនៅក្នុងថង់ទឹកភ្លោះ
BY Khmernote Media
August 5, 2019
ប្រេស៊ីល៖ នេះជាករណីដ៏កម្រមួយ ដែលទារកម្នាក់បានសម្រាលមកក្នុងលក្ខណៈខុសប្រក្រតីបំផុត ពោលគឺកើតមកដោយមានទាំងថង់ទឹកភ្លោះមកជាមួយដែរ ខណៈជាធម្មតាថង់ទឹកភ្លោះនោះត្រូវបែកធ្លាយហើយទារកត្រូវកើតចេញពីថង់ទឹកភ្លោះនោះ។ ហេតុការណ៍នេះត្រូវបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Praia da Costa ក្នុងក្រុង Vila Velha ប្រទេសប្រេស៊ីល។ ម្តាយរបស់ទារកម្នាក់នេះមានឈ្មោះថា Monyck Valasco អាយុ ៣៤ ឆ្នាំ ខណៈទារកមានឈ្មោះថា Noah Valasco។

ករណីនេះបានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតភ្ញាក់ផ្អើលបំផុត ព្រោះវាជាករណីកម្រមួយដែលក្នុងចំណោមទារករាប់ម៉ឺននាក់អាចមានមួយករណីប៉ុណ្ណោះ។ បើទោះបីជាកើតមកខុសប្រក្រតីក៏ពិតមែន តែក្រុមវេជ្ជបណ្ឌិតនៅតែអាចជួយសង្គ្រោះជីវិតទារកនោះបាន ដោយរហូតមកទល់នឹងពេលនេះទាំងទារក និងម្តាយត្រូវសម្រាកនៅមន្ទីរពេទ្យសិនទម្រាំសុខភាពទារកនោះរឹងមាំបន្តិច ទើបអាចត្រលប់ទៅផ្ទះវិញបាន៕
អត្ថបទ៖ ភក្តី
