ភាពវឹកវរនៅហុងកុងកាន់តែខ្លាំងឡើង ធ្វើឱ្យសេវាកម្មដឹកជញ្ជូនត្រូវជាប់គាំង ខណៈជើងហោះហើរជាង ២០០ ត្រូវលុបបានចោល
ជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង (HKIA) កាលពីថ្ងៃច័ន្ទ ទី០៥ ខែសីហា ខណៈក្រុមអ្នកតវ៉ានៅក្នុងទីក្រុង បានបង្អាក់សេវាកម្មដឹកជញ្ជូនរបស់ទីក្រុង។ ជើងហោះហើរជាង ២០០ នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលជាព្រលានយន្ដហោះដ៏មមាញឹកជាងគេនៅលើពិភពលោក ត្រូវបានលុបចោលនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍បានព្រមានអ្នកដំណើរ អំពីការរំខានដែលអាចកើតមានណាមួយ។

អាកាសយានដ្ឋានបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អាជ្ញាធរអាកាសយានដ្ឋានណែនាំឱ្យអ្នកដំណើរ ដើម្បីពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ សម្រាប់ព័ត៌មានអំពីការហោះហើរចុងក្រោយ ហើយត្រូវបន្តដំណើរទៅអាកាសយានដ្ឋានលុះត្រាតែមានកន្លែងអង្គុយ និងពេលវេលាហោះហើរត្រូវបានបញ្ជាក់»។ អាកាសយានដ្ឋានក៏បាននិយាយផងដែរថា អ្នកដំណើរគួរតែពិនិត្យមើលគេហទំព័ររបស់ព្រលាន និងជាមួយក្រុមហ៊ុនអាកាសចរណ៍រៀងៗខ្លួន ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជើងហោះហើរ៕


អត្ថបទ៖ លីដា