ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងណាស់! នាំសង្សារថតរូបឲ្យជាប់នឹងរថភ្លើងកំពុងបើក តែត្រូវរថភ្លើងបុកពីក្រោយបាក់ឆ្អឹងខ្ទេច (មានវីដេអូ)

    BY Khmernote Media August 6, 2019
    ស្តែងណាស់! នាំសង្សារថតរូបឲ្យជាប់នឹងរថភ្លើងកំពុងបើក តែត្រូវរថភ្លើងបុកពីក្រោយបាក់ឆ្អឹងខ្ទេច (មានវីដេអូ)

    ការថតរូបហើយបង្ហោះទៅក្នុងបណ្តាញសង្គមគឺជាសកម្មភាពកំសាន្តដ៏ពេញនិយមមួយសម្រាប់យុវវ័យនៅក្នុងពេលបច្ចុប្បន្ននេះ។ ដើម្បីទទួលបានការចាប់អារម្មណ៍ច្រើន អ្នកថតរូបមួយចំនួនតែងព្យាយាមថតរូបប្លែកៗហើយពេលខ្លះត្រូវប្រឈមនឹងគ្រោះថ្នាក់ទៀតផង។ ជាក់ស្តែងគូស្នេហ៍មួយគូ ដែលចង់ថតរូបជាប់ជាមួយនឹងរថភ្លើងកំពុងបើកយ៉ាងលឿននោះ បានភ្លាត់ស្នៀតត្រូវរថភ្លើងបុកឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

    ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong  ភាគខាងត្បូងប្រទេសចិន។ ក្នុងវីដេអូដែលគេថតបាននោះបានបង្ហាញថា ពួកគេព្យាយាមថតរូបភាពឲ្យជាប់នឹងរថភ្លើងកំពុងបើក តែសំណាងអាក្រក់រថភ្លើងបានបុកពួកគេពីក្រោយតែម្តង។ ក្រោយកើតហេតុស្រ្តីជាសង្សាត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរដោយត្រូវបាក់ឆ្អឹងជាច្រើនកន្លែង ដោយឡែកបុរសជាសង្សាមានរបួសតិចតួចតែក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដូចគ្នាដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនេះដូចក្នុងវីដេអូខាងក្រោម៖

    https://www.youtube.com/watch?v=CJiImATCgRg

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay