បច្ចេកវិទ្យា

មិនដែលដឹងសោះថា សម្លេងថតរូបនៅលើ iPhone គឺយកតាមកាមេរ៉ារបស់ក្រុមហ៊ុន Canon សោះ

BY
Khmernote Media
March 27, 2018

នេះអាចជារឿងដែលគួរឲ្យភ្ញាក់ផ្អើលប្រចាំថ្ងៃមួយ និងជាពិសេសគឺសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Apple តែម្ដង ដែលពួកគេអាចនឹងមិនដែលដឹងសោះថា សម្លេងថតរូបដែលតែងលឺរាល់ពេលចុចសញ្ញា Shutter នៅលើកាមេរ៉ា iPhone គឺត្រូវបានថតចេញពីកាមេរ៉ា Canon ទេ។

 

លោកអ្នកអាចកត់ចំណាំចាប់ពីពេលនេះទៅបាន ហើយសាកល្បងថតរូបនៅលើ iPhone រឺថតអេក្រង់នៅលើកុំព្យូទ័រ Mac នោះសម្លេងដែលបញ្ចេញមកនឹងដូចគ្នាទៅនឹងកាមេរ៉ារបស់ក្រុមហ៊ុន Canon ម៉ូដែល AE-1 film SLR ដែលត្រូវបានផលិតតាំងពីឆ្នាំ1970s និង 1980s មកម្លេះ។

ការបកស្រាយនេះ គឺទទួលបានពីលោក Jim Reekes ដែលគេស្គាល់ថាជាវិស្វករផ្នែកសម្លេងរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំ1980។ មិនតែប៉ុណ្ណោះ Reekes ក៏ជាអ្នកដែលឈរនៅពីក្រោយខ្នងទាក់ទងទៅនឹងសម្លេងទាំងឡាយដែលត្រូវបានប្រើប្រាស់ស្រាប់នៅលើ iPhone។

គួរបញ្ជាក់ផងដែរថា កន្លងមក 10ឆ្នាំ គឺកំឡុងឆ្នាំ1990 លោក Reekes បានចាកចេញពីក្រុមហ៊ុន Apple ដោយបន្សល់ទុកគម្រោងរាប់ពាន់ទៀតកំពុងស្ថិតក្នុងដំណើរការ។ ទោះជាយ៉ាងណា ប្រសិនបើលោកនៅធ្វើការដល់សព្វថ្ងៃ នោះគម្រោងទាំងអស់របស់លោកនឹងមានតម្លៃជាង 8លានដុល្លារនាពេលបច្ចុប្បន្ន។

Fu

ប្រភព៖ petapixel

Share This Post: