ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បង្ហាញមិត្តភាពដ៏យូរអង្វែងជាមួយនាយឧត្តមសេនីយ៍ សុក សារឿន ដែលមានរយៈពេលជិត៥០ឆ្នាំ

    BY Khmernote Media August 6, 2019
    សម្តេចតេជោ ហ៊ុន សែន បង្ហាញមិត្តភាពដ៏យូរអង្វែងជាមួយនាយឧត្តមសេនីយ៍ សុក សារឿន ដែលមានរយៈពេលជិត៥០ឆ្នាំ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមិត្តភាពដ៏យូរអង្វែងជាមួយនាយឧត្តមសេនីយ៍ សុក សារឿន ដែលមានរយៈពេលជិត៥០ឆ្នាំ ដោយទោះបីជាបច្ចុប្បន្នមានឋានៈតួនាទីទ្រព្យសម្បត្តិខុសគ្នាប៉ុណ្ណាទេ​ មិត្តភាពក៏មិនប្រែប្រួល។ ដោយ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ៖

    “រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺ ឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ១៩ឆ្នាំបងសុក សារឿនអាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥សីហា២០១៩ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំឯបងសុក សារឿនមាន វ័យ៧៨ឆ្នាំ។ ទោះសភាពការណ៍មានការប្រែប្រួលទាំងនយោបាយសេដ្ឋកិច្ច សង្គមទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់និងខ្ញុំមិនបាន ផ្លាស់ប្តូរទេ។ ៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការរបស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មានឋានៈទាបជាងខ្ញុំវិញម្តង។ មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យសក្ត័ ឋានៈនាទីឬទ្រព្យសម្បត្តិនោះឡើយតែសំខាន់គឺនៅលើទឹកចិត្តស្រឡាញ់រាប់អានគ្នាដោយគ្មានការប្រែប្រួល។

    បងសុក សារឿននេះហើយដែលជូនខ្ញុំទៅដោះស្រាយការភ័នច្រឡំរវាងខ្ញុំជាមួយគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាឈ្មោះរ៉ានី នាខែមិនា១៩៧៤ដែលជាឱកាស់ឱ្យខ្ញុំបានស្គាល់មុខរ៉ានីជាលើកដំបូងហើយចាប់ចិត្តស្រឡាញ់តាំងពីពេលនោះមកនិងក្រោយមកបានក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់នាពេលនេះ។ បងសុក សារឿនពេលនេះជានាយឧត្តម សេនីយ៍និងជាអនុរដ្ឋលេខាធិការក្រសួង ការពារជាតិ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay