ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវព្រៃផ្សៃណាស់! យកកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ធ រួចអូសសពទម្លាក់ទឹកប្រឡាយផ្លូវ

    BY Khmernote Media August 6, 2019
    សាហាវព្រៃផ្សៃណាស់! យកកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ធ រួចអូសសពទម្លាក់ទឹកប្រឡាយផ្លូវ

    ក្រចេះ ៖ នគរបាលព្រហ្មទណ្ឌ កំពុងតែស្វែករកស្រាវជ្រាវចាប់ខ្លួនបុរសកំណាចជាប្តីដែលមានឈ្មោះសំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ ក្រោយពីជននេះមានចិត្តសាហាវព្រៃផ្សៃ បានយកកាំបិតផ្គាក់កាប់សម្លាប់លើស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះគង់ ស្រីទូច អាយុ២៧ឆ្នាំ ស្ទើរដាច់.ក ស្លាប់នៅនិងកន្លែង រួចក៏អូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយនៅក្បែរផ្លូវលំមួយកន្លែងក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមពីផ្សារកាលពីព្រលប់ថ្ងៃទី៥ ខែសីហា ។

    នៅមិនទាន់មានប្រភពព័ត៌មានជាក់លាក់ណាបញ្ជាក់ឲ្យច្បាស់ពីដើមចមដែលឈានឲ្យមាន អំពើឃាតកម្មកាប់សម្លាប់រវាងប្តីទៅលើប្រពន្ឋនេះថា បណ្តាលពីមូលហេតុអ្វីនៅឡើយនោះទេ ខណៈស្រ្តីជាប្រពន្ឋបានស្លាប់ ចំនែកឯបុរសជាប្តីកំពុងតែគេចខ្លួននៅមិនទាន់ចាប់បានឡើយ។ ដោយជនដៃដល់ជាប្តីបានគេចខ្លួនក្រោយពីបង្កហេតុការកាប់សម្លាប់លើប្រពន្ធរួចមក ដោយនគរបាលកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស៕

    ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay