ហួសចិត្ត! ចោររោគចិត្តលួចចូលក្នុងហាងលក់តុក្កតា ហើយយកតុក្កតាមករួមភេទរហូតបានសម្រេចជាច្រើនដង
ចិន៖ នេះគឺជាករណីដ៏គួឲ្យហួសចិត្តមួយ ដោយចោរម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីគេបានរកឃើញថា ចោរនោះបានលួចចូលទៅក្នុងហាងលក់តុក្កតាមួយ ហើយបានលួចយកតុក្កតាសិចជាមនុស្សស្រីពេញវ័យម្នាក់មករួមភេទជាមួយនៅក្នុងហាងនោះតែម្តង។ ករណីនេះបានកើតឡើងនៅក្នុងហាងលក់តុក្កតាមួយកន្លែងក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ បើតាមសំដីរបស់ម្ចាស់ហាងបានឲ្យដឹងថា ចោរបានធ្វើសកម្មភាពនៅពេល ដែលហាងត្រូវបិទទ្វារសម្រាក តែគាត់បានប្រទះឃើញសកម្មភាពរបស់ចោរតាមរយៈវីដេអូសុវត្ថិភាពដែលគាត់បានដាក់នៅមុខហាង ហើយគាត់បានមើលសកម្មភាពនោះតាមរយៈទូរស័ព្ទដៃពេលគាត់កំពុងនៅផ្ទះ។
ក្រោយប្រទះឃើញសកម្មភាពនេះម្ចាស់ហាងបានប្រញាប់ទៅហាងវិញ និងបានប្ដឹងប៉ូលិសទៅជាមួយផង ដើម្បីធ្វើការឃាត់ខ្លួនចោរខាងលើនេះ។ តាមរយៈវីដេអូសុវត្ថិភាពបានបង្ហាញថា ចោររូបនោះបានចំណាយពេល ៤០ នាទីដើម្បីរួមភេទជាមួយតុក្កតារហូតបានសម្រេចជាច្រើនដង។ ពេលនេះចោរត្រូវបានចាប់ខ្លួនដើម្បីធ្វើការអប់រំ ខណៈម្ចាស់ហាងត្រូវខាតបង់លុយកាក់មួយចំនួនពីការខូចខាតនៃសកម្មភាពលួចនេះ៕

អត្ថបទ៖ ភក្តី

