យោងតាមអ្នកវិភាគ iPhone X ជំនាន់ក្រោយ នឹងមានម៉ូដែល Plus ឯតម្លៃវិញនឹងធ្វើឲ្យអ្នកសប្បាយចិត្ត
- March 27, 2018
កាលពីពេលថ្មីៗកន្លងទៅនេះ យើងបានលេចលឺពត៌មានមួយចំនួនដែលលើកឡើងថា ក្រុមហ៊ុន Apple នឹងធ្វើការណែនាំ iPhone ដល់ទៅ 3ម៉ូដែលឯណោះសម្រាប់ជំនាន់ក្រោយនេះ។ ទាក់ទងទៅនឹង iPhone ទាំង 3នោះគឺមានដូចជា iPhone X ស៊េរីថ្មី iPhone X Plus ដែលមានទំហំអេក្រង់រហូតដល់ 6.5អ៊ីញ និងចុងក្រោយគេគឺ iPhone ធម្មតាដែលមានអេក្រង់ទំហំ 6.1អ៊ីញ ប្រភេទ LCD។

ដោយសារពាក្យចចាមអារាមទាំងនេះ បានធ្វើឲ្យអតិថិជនជាច្រើនចង់ដឹងពីតម្លៃរបស់ម៉ូដែលនីមួយៗជាខ្លាំង ហើយយោងតាមអ្នកវិភាគរបស់ RBC បានកំណត់ការយល់ឃើញរបស់ខ្លួនក្នុងថ្ងៃនេះតែម្ដង។ សម្រាប់ម៉ូដែល iPhone ធម្មតាដែលមានអេក្រង់ LCD នឹងមានតម្លៃប្រមាណជាជាង $700 និងជាផលិតផលដែលអាចនឹងទទួលបានការលក់ចេញច្រើនជាងគេរហូតដល់ទៅ 35 ដល់ 50%។ ចំពោះជំនាន់ក្រោយរបស់ iPhone X វិញនឹងមានតម្លៃត្រឹម $899 ប៉ុណ្ណោះ ហើយចុងក្រោយគេគឺ iPhone X Plus នឹងមានតម្លៃ $999។

Fu
ប្រភព៖ gsmarena
- Share This Post:






