អន្តរជាតិ
មនុស្សចំនួន ១៤៨នាក់ ត្រូវបានចាប់ខ្លួន ខណៈឧស្ម័នបង្ហូរទឹកភ្នែកចំនួន ៨០០បំពង់ ត្រូវបានគេប្រើប្រាស់ក្នុងការប៉ះទង្គិចរវាងប៉ូលីស និងបាតុករហុងកុង
BY autoadmin
August 6, 2019
ប៉ូលីសហុងកុងនៅថ្ងៃអង្គារ ទី០៦ ខែសីហា បាននិយាយថា មានមនុស្សចំនួន ១៤៨នាក់ ត្រូវបានចាប់ខ្លួន ហើយឧស្ម័នបង្ហូរទឹកភ្នែកប្រមាណជា ៨០០បំពង់ ត្រូវបានគេប្រើប្រាស់ ក្នុងអំឡុងពេលកំពុងប្រយុទ្ធជាមួយក្រុមអ្នកតវ៉ា។ ការចាប់ខ្លួននេះគឺជាចំនួនប្រចាំថ្ងៃដ៏ច្រើនបំផុត ចាប់តាំងពីមានការតវ៉ាប្រឆាំងរបស់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំមួយ បានចាប់ផ្តើមកាលពីពីរខែមុន។

ក្នុងអំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ១៤៨នាក់ ដែលមានប្រុស ៩៥នាក់ និងស្រី ៥៣នាក់ ដែលមានអាយុចន្លោះពី ១៣ ទៅ ៦៣ ឆ្នាំ។ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ទាំងប៉ូលីស និងក្រុមបាតុករ បានប្រើវិធីប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗដែលធ្វើឱ្យទីក្រុងនេះធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ខណៈនាយកគ្រប់គ្រងរបស់ក្រុងហុងកុង អ្នកស្រី Carrie Lam នៅតែមិនព្រមចុះចេញពីតំណែង៕




អត្ថបទ៖ លីដា