ព័ត៌មានជាតិ
ចតឡានចោលផ្តេសផ្តាសគ្មានសណ្តាប់ធ្នាប់ អាជ្ញាធរក្រុងព្រះសីហនុស្ទូចយកទៅរក្សាទុកច្រើនថ្ងៃ ហើយពិន័យថែមទៀត ទុកជាមេរៀន
BY Khmernote Media
August 6, 2019
ក្រុងព្រះសីហនុ-រថយន្តច្រើនគ្រឿងត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ ស្ទូចយកទៅរក្សាទុក ជាការដាក់ពិនយ័ ក្រោមហេតុផលថាចតឥតសណ្តាប់ធ្នាប់ប៉ះពាល់ផ្លូវសាធារណៈម្តុំឃ្លាំងលើ ។ បើតាមលោក សន កុសល អភិបាលរងក្រុងព្រះសីហនុថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ការចតយានយន្តឥតសណ្តាប់ធ្នាប់ប៉ះពាល់ផ្លូវសាធារណៈក៍ជាផ្នែកមួយនាំទៅដល់ការកកស្ទះចរាចរណ៍ផងដែរ ដែលរដ្ឋបាលក្រុងចាំបាច់ត្រូវចាត់វិធានការស្ទូចយកទៅរក្សាទុកច្រើនថ្ងៃ ដើម្បីដាក់ពិនយ័ មុននឹងអនុញ្ញាតអោយម្ចាស់នាំយកត្រឡប់ទៅវិញ។
ជាមួយគ្នានេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុថ្លែងដែរថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងក៍ចាប់ស្ទូចយករថយន្ត៣គ្រឿង និងម៉ូតូ២៨គ្រឿងទៀត ដែលចតប៉ះពាល់ផ្លូវសាធារណៈម្តុំផ្លូវពូលូវ៉ៃទៅរក្សាទុកច្រើនថ្ងៃដូចគ្នា ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង






