ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញៀវទេសចរណ៍បរទេស២នាក់ត្រូវអាជ្ញាធរថៃចាប់ខ្លួន បន្ទាប់ពីថតរូបបែបសិចស៊ីក្នុងកន្លែងសក្ការៈបូជានៅទីក្រុងបាងកក

    BY Khmernote Media March 29, 2018
    ភ្ញៀវទេសចរណ៍បរទេស២នាក់ត្រូវអាជ្ញាធរថៃចាប់ខ្លួន បន្ទាប់ពីថតរូបបែបសិចស៊ីក្នុងកន្លែងសក្ការៈបូជានៅទីក្រុងបាងកក

    ថៃ៖ អាជ្ញាធរថៃបានសម្រេចចាប់ខ្លួនស្រី្តជាភ្ញៀវទេសចរណ៍បរទេស និងមិត្តប្រុសរបស់នាងម្នាក់ បន្ទាប់ពីនាងបានទៅថតរូបបែបសិចស៊ីនៅក្នុងកន្លែង ដែលជាទីសក្ការៈបូជាមួយក្នុងទីក្រុងបាងកក។ ស្ត្រីដែលត្រូវបានអាជ្ញាធរថៃធ្វើការឃាត់ខ្លួនរូបនេះមានឈ្មោះថា Nadica Curcin និងមិត្តប្រុសរបស់នាងមានឈ្មោះថា Vladimir Veizovic ហើយពួកគេមានអាយុ៣១ឆ្នាំដូចគ្នា។

    តាមរយៈរូបថត ដែលគេលួចថតបានបង្ហាញថា ភ្ញៀវទេសចរណ៍បរទេសទាំងពីរខាងលើបានទៅកំសាន្តនៅព្រះវិហារ Emerald Buddha ដែលជាទីកន្លែងសក្ការៈបូជាបែបព្រះពុទ្ធសាសនាដ៏ធំមួយក្នុងក្រុងបាំងកកប្រទេសថៃ ហើយពួកគេបានថតរូបបែបសិចស៊ីមួយសន្លឹកនៅទីនោះ។ ការថតរូបបែបសិចស៊ីរបស់ពួកគេជាសកម្មភាពមួយ ដែលប្រជាជនថៃទូទៅមិនអាចទទួលយកបាន ហើយវាក៏បានផ្ទុយពីច្បាប់របស់ថៃផងដែរ។

    ក្រោយពីបានប្រទះឃើញរូបថតរបស់គេក្នុងបណ្តាញសង្គម អាជ្ញាធរថៃបានតាមស្វែងរកពួកគេ និងអាចចាប់ខ្លួនពួកគេបានទៅក្នុងប្រលានយន្តហោះសុវណ្ណភូមិ។ ក្រោយធ្វើការឃាត់ខ្លន ពួកគេបានទទួលការព្រមានពីអាជ្ញាធរថៃ និងពិន័យជាប្រាក់ចំនួន ៥ ០០០ បាត (១៦០ ដុល្លារ) ក្នុងមួយនាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay