ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរក្រុងព្រះសីហនុចុះរុះរើសយីហោភោជនីយដ្ឋាន ទ្វារមាស ដែលប្រើពាក្យពេចន៍មិនសមរម្យ

    BY Khmernote Media August 7, 2019
    អាជ្ញាធរក្រុងព្រះសីហនុចុះរុះរើសយីហោភោជនីយដ្ឋាន ទ្វារមាស ដែលប្រើពាក្យពេចន៍មិនសមរម្យ

    ក្រុងព្រះសីហនុ- លោក ដេត ណូ ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៧ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះបានចុះរុះរើផ្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ដែលសរសេរឈ្មោះថា (ភោជនីយដ្ឋានទ្វារមាស) មិនត្រឹមត្រូវខុសឆ្គងទៅនឹងខ្លឹមសារពាក្យពេចន៍ មានទីតាំងនៅខាងក្រោយស្ថានីយ៍ប្រេងតូតាល់ ក្នុងភូមិសាស្ត្រ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុថ្លែងដែរថា ករណីនេះ អាជ្ញាធរបានចាត់វិធានការហើយទៅលើម្ចាស់ទីតាំង ដែលលើកផ្លាកយីហោ ដោយមិនមានការសុំអនុញ្ញាតឬអោយមន្ត្រីជំនាញពិនិត្យជាមុនទៅលើខ្លឹមសារពាក្យពេចន៍មុននឹងលើកតាំង ហើយថាការងារនេះនឹងធ្វើជាបន្តបន្ទាប់ទៀត ដោយសហការជាមួយមន្ត្រីជំនាញក្នុងខេត្ត៕

     

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay