ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ាគីស្ថានប្រកាសកាត់ចំណងទាក់ទងជាមួយឥណ្ឌា ជុំវិញជម្លោះនៅតំបន់កាស្មៀរ

    BY autoadmin August 8, 2019
    ប៉ាគីស្ថានប្រកាសកាត់ចំណងទាក់ទងជាមួយឥណ្ឌា ជុំវិញជម្លោះនៅតំបន់កាស្មៀរ

    ប្រទេសប៉ាគីស្ថានបានប្រកាសពីផែនការកាត់បន្ថយទំនាក់ទំនងជាមួយប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដែលីបានផ្លាស់ប្ដូរ ដើម្បីដកហូតស្វ័យភាពពីតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា នៅចំពេលមានភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់មានជម្លោះ។ កាលពីថ្ងៃអង្គាររដ្ឋាភិបាលឥណ្ឌា បានដកហូតតំបន់ដែលពោរពេញដោយអ្នកកាន់លទ្ធិឥស្លាមមួយនេះ ចេញពីឋានៈជារដ្ឋធម្មនុញ្ញពិសេស។

    ជាការឆ្លើយតបប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសឥណ្ឌា បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនេះ ហើយយកបញ្ហានេះទៅអង្គការសហប្រជាជាតិ។ ភាពតានតឹងបានកើនឡើងខ្ពស់នៅតំបន់កាស្មៀរកាលពីខែកុម្ភៈ នៅពេលដែលយោធាឥណ្ឌាបានបើកការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែន ខណៈកងកម្លាំងប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា។ មានការព្រួយបារម្ភថា ភាពតានតឹងផ្នែកយោធានឹងផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីការផ្លាស់ប្តូរចុងក្រោយនេះ៕

    អត្ថបទ៖ លីដា

    Share This Post: