ដឹងពីតម្លៃរបស់ Galaxy Note 10 និង 10+ នៅទីផ្សារស្រុកខ្មែរយើងហើយ
- August 8, 2019
កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសនូវកំពូលស្មាតហ្វូនថ្មី Galaxy Note 10 របស់ខ្លួន ដែលមានដល់ទៅ២ម៉ូដែលក្នុងឆ្នាំនេះ គឺ Galaxy Note 10 និង Note 10+ ហើយស្មាតហ្វូនទាំង២ម៉ូដែលនេះសុទ្ធតែញាត់បញ្ចូលនូវកំពូលបច្ចេកវិទ្យាថ្មីៗ ទំនើបៗចុងក្រោយ។ ស្មាតហ្វូនទាំង២នេះលក់នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ Galaxy Note 10 ដាក់មានតម្លៃ $949 ជាមួយ RAM 8GB/មេម៉ូរី256GB រីឯ Note 10+ វិញមានតម្លៃ $1,099 សម្រាប់ RAM 12GB/មេម៉ូរី 256GB និងតម្លៃ $1,199 សម្រាប់ RAM 12GB/មេម៉ូរី512GB តោះឥលូវយើងមកដឹងពីតម្លៃលក់នៅលើទីផ្សារស្រុកខ្មែរយើងវិញម្តង។
យោងតាមការប្រកាសផ្លូវការរបស់ Samsung នៅកម្ពុជាបានឲ្យដឹងថា Galaxy Note10 មាន RAM 8GB / ROM 256GB មានតម្លៃ $899 ចំណែកឯ Galaxy Note 10+ មាន RAM 12GB / ROM 256GB តម្លៃ$ 1,059។ គួរបញ្ជាក់ផងដែរថា តម្លៃ Note 10/ 10+ នៅក្នុងស្រុកខ្មែរយើងមានតម្លៃថោកជាងតម្លៃនៅសហរដ្ឋអាមេរិកទៅទៀត៕


អត្ថបទ៖ សេម
- Share This Post:






