ដោយសារបែបនេះហើយ ទើប Samsung លុបរន្ធដោតកាសចោលចេញពី Galaxy Note 10
- August 8, 2019
សម្រាប់អ្នកដែលតាមដានការវិឌ្ឍន៍នៃទូរស័ព្ទឆ្លាតវ័យប្រាកដជាធ្លាប់បានដឹងហើយថា ទូរស័ព្ទ Samsung Galaxy Note 10 ដែលទើបនឹងប្រកាសនាពេលថ្មីៗនេះ គឺមិនមានរន្ធដោតកាស 3.5mmទៀតទេ ជំនួសមកវិញអ្នកប្រើប្រាស់ទាំងអស់នឹងត្រូវប្រើប្រាស់មុខងារផ្សេងមួយទៀតសម្រាប់ស្តាប់កាស។ ដំណឹងនេះបានធ្វើឲ្យសាធារណៈជនជាច្រើនកើតមានចម្ងល់ថា តើហេតុអ្វីបានជាក្រុមហ៊ុន Samsung សម្រេចលុបរន្ធដោតកាសនៅលើស្មាតហ្វូនេះ ខណៈស្មាតហ្វូន Samsunng ម៉ូដែលមុនៗសុទ្ធតែមានរន្ធសម្រាប់ដោតកាសទាំងអស់?
តំណាងរបស់ក្រុមហ៊ុន Samsung បានបកស្រាយចម្ងល់ខាងលើដោយពន្យល់ថា Samsung Galaxy Note 10 នឹងបំពាក់នូវថ្មដ៏ខ្លាំង ដែលមានកម្លាំងថ្មធំជាងមុន 100mAh ឬអាចនិយាយបានថា ធំជាងមុន 2-3%។ ដូចនេះហើយទើបក្រុមហ៊ុនសម្រេចដករន្ធសម្រាប់ដោតកាសចេញ ដើម្បីទុកកន្លែងសម្រាប់ពង្រីកថាមពលថ្ម ហើយម្ប៉ាងទៀត បច្ចេកវិទ្យាកាសឥតខ្សែ (កាស Bluetooth) ក៏មានច្រើន ដូច្នេះវាប្រហែលជាមិនចោទជាបញ្ហានោះទេ។
គួររំលឹកផងដែរថា កាសរបស់ Note 10 & 10+ មានក្បាលដោតជាប្រភេទ Type-C ហើយមិនមានភ្ជាប់ខ្សែត (Dongle) មកឡើយ ប្រសិនបើអ្នកចង់បានខ្សែ Dongle នោះ ក្រុមហ៊ុនមានលក់ផ្សេងតម្លៃ $9.99៕

អត្ថបទ៖ ភក្តី
- Share This Post:






