បច្ចេកវិទ្យា

លោក ដូណាល ត្រាំ និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានលម្អៀងទៅខាងក្រុមប្រឆាំង ហើយគាត់កំពុងសរសេរសេចក្តីព្រាងដើម្បីនឹងចាត់ការបញ្ហានេះ

BY
autoadmin
August 8, 2019

សេតវិមានត្រូវបានគេរាយការណ៍ថា កំពុងសរសេរសេចក្តីព្រាងជាច្រើននៃបទបញ្ជាប្រតិបត្តិ ដែលនឹងដាក់បញ្ជាទៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា៖ Facebook, Google និង Twitter ។ បទបញ្ជាប្រតិបត្តិនេះផងដែរ ត្រូវបាន Politico ឱ្យដឹងថា «មានភាពរអាក់រអួល» នៅឡើយ ប៉ុន្តែគោលបំណងរបស់វាគឺបង្ហាញយ៉ាងច្បាស់ថា ដើម្បីដោះស្រាយលើភាពលម្អៀងរបស់ក្រុមហ៊ុនទាំងនេះ ជាមួយនឹងក្រុមប្រឆាំង និងប្រឆាំងការអភិរក្សរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផ្ទាល់។ លោក ត្រាំ ធ្លាប់បាននិយាយពីពេលកន្លងទៅថា វាគ្មានអ្វីគួរឱ្យសង្ស័យទេថា គាត់គួរតែមាន follower រាប់លាននាក់ ប៉ុន្តែគណនីរបស់គាត់ដូចជាត្រូវបានរារាំងដោយអ្វីម៉្យាង។

លោក ត្រាំ និយាយថា មានមនុស្សជាច្រើនមករកគាត់ ហើយនិយាយថា ពួកគេមិនអាច Follow គាត់បានទេ … ពួកគេ (ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ) បានធ្វើឱ្យវាមិនអាចទៅរួច។ ប៉ុន្តែយ៉ាងណាក៏ដោយលោក ត្រាំ មិនមានភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងទាំងនេះទេ។ វាមិនច្បាស់ទេថាតើបទបញ្ជាប្រតិបត្តិនេះ នឹងដោះស្រាយការចោទប្រកាន់ទាំងនោះដោយផ្ទាល់ ឬថាតើវាអាចដោះស្រាយភាពលម្អៀង ដែលត្រូវបានចោទប្រកាន់នៅក្នុងសេវាកម្ម ដែលគ្រប់គ្រង និងដំណើរការដោយសាជីវកម្មឯកជនទាំងនេះនោះទេ៕

អត្ថបទ៖ លីដា

Share This Post: