មិនមែនលេងសើចទេ! នៅអូស្ត្រាលីគេនឹងផាកពិន័យអ្នកបើកបរជាង ៣០០ដុល្លារ បើហ៊ានដាក់បន្តោង ឬរូបភាពរញ៉េរញៃនៅក្នុងរថយន្ត
អូស្ត្រាលី៖ អ្នកបើកបរអាចត្រូវបានគេផាកពិន័យរហូតដល់ ៣៤៤ដុល្លារ ឬរបូតអស់ ៣ពិន្ទុ (demerit points) ប្រសិនបើពួកគេបិទរូបលើបង្អួចខាងក្រោយនៃរថយន្ត ឬព្យួរបន្ដោងរញ៉េរញៃនៅលើរថយន្តរបស់ពួកគេ។ ច្បាប់ដ៏តឹងរឹងនេះបានហាមប្រាមរាល់របស់ដាក់តាំងក្នុងរថយន្ត ដែលពួកគេគិតថា វាអាចជាមូលហេតុធ្វើឱ្យស្មារតីអ្នកបើកបរមិនមូល និងអាចបង្កជាគ្រោះថ្នាក់។

ក្រុមប៉ូលីស និងក្រុមសុវត្ថិភាពចរាចរណ៍អូស្រ្តាលីបានបញ្ជាក់ប្រាប់ Daily Mail Australia ថា របស់របរទាំងនោះអាចជាបទល្មើសចរាចរណ៍ ហើយឥឡូវនេះពួកគេកំពុងចាត់ការលើបញ្ហានេះ។ អគ្គនាយកលោក Bob Gray បានប្រាប់កាសែត Daily Mail ថា «ទូរស័ព្ទចល័ត ឧបករណ៍ GPS និងឧបករណ៍បច្ចេកវិទ្យា ឬវត្ថុផ្សេងទៀតនៅក្នុងឡានអាចជាការរំខានដ៏ធំមួយ សម្រាប់អ្នកបើកបរ និងបង្វែរការយកចិត្តទុកដាក់ពីភារកិច្ចរបស់ពួកគេ។ ហើយវាមានសារៈសំខាន់ណាស់ ដែលអ្នកបើកបរត្រូវមានទស្សនៈច្បាស់លាស់អំពីផ្លូវឆ្ពោះទៅមុខ ខាងក្រោយ និងចំហៀងគ្រប់ពេលវេលា»៕




អត្ថបទ៖ លីដា