ភ្លៀងមួយមេធំយប់មិញ ធ្វើឲ្យក្រុងព្រះសីហនុ លិចលង់ រហូតដល់ដំបូលឡាន ហើយអគ្គីសនីខេត្តព្រះសីហនុ ធ្វើការផ្អាកផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្នសិន
ភ្លៀងមួយមេធំកាលពីយប់មិញ ធ្វើឲ្យក្រុងព្រះសីហនុ បានលេច រហូតដល់តំបន់ខ្លះលិចដល់ដំបូលឡានក៏មានដែរ ហើយមុននេះបន្តិច អគ្គីសនីខេត្តព្រះសីហនុ បានបង្ហោះថា ” ព័ត៌មានបន្ទាន់៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រ អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ មូលហេតុដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ ។ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាននិងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។សូមអរគុណ៕
រូបថត Chum Phearum







