សូមកោតសរសើរ និងគោរព! នេះជាក្រុម ៧១១ ទាំង៥រូប ដែលបានលូនចូលរូងភ្នំប្រវែង១០០ម៉ែត្រ ដើម្បីជួយជនរងគ្រោះជាប់ក្នុងគំលាតថ្មភ្នំដល់ទៅ៤ថ្ងៃ
បន្ទាប់ពីជនរងគ្រោះត្រូវបានក្រុមសង្គ្រោះ សង្គ្រោះយកចេញពីរូងភ្នំប្រកបដោយសុវត្ថិភាព រួចមកក៏មានការបង្ហាញនូវក្រុមសង្គ្រោះ៧១១ ដែលបានលូនចូលរូងភ្នំប្រវែង១០០ម៉ែត្រ ដើម្បីជួយជនរងគ្រោះជាប់ក្នុងគំលាតថ្មភ្នំដល់ទៅ៤ថ្ងៃ។ ដោយក្រុម៧១១បានលូនចូលរូងភ្នំមាន៥នាក់ គឺ វរសេនីយ៍ត្រី អ៊ឹម ចាន់ដារ៉ូ , អនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ , នាយចំណង់ កែប វ៉ាន់ដេត , នាយចំណង់ ហ៊ឹង រស្មី និង អនុសេនីយ៍ទោ ណុប ព្រេម ។
ការលូនដល់ទីតាំងជនរងគ្រោះធ្លាក់ចូល ក៏មានការចូលរួមពីកម្លាំងនៅមូលដ្ឋានផងដែរ ដោយខំស្វានថ្មភ្នំខ្លះដើម្បីបើកមុខអោយធំ ងាយទាញជនរងគ្រោះចេញ។ ជាមួយគ្នានេះក៏មិនភ្លេចដែរ ចំពោះក្រុមសង្គ្រោះនៅមូលដ្ឋានទាំងនគរបាល អាវុធហត្ថ យោធា មន្រ្តីអាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនោះ ដែលបានរួមសហការគ្នា។ គួររំលឹកថាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ឧបត្ថម្ភថវិកា១០លានរៀល ជូនដល់បុរសដែលធ្លាក់គាបក្នុងថ្មនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ផងដែរ៕











ប្រភព៖ លោក ស៊ន សុភក្រ្ត